Arsenal និង​ Chelsea ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នៅ​ទឹកដី​ Emirates

  • 2018-01-04 01:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ London Derby រវាង​ក្រុម​ខ្លាំង​ពីរ​គឺ​ Arsenal និង​ Chelsea បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ប៉ុណ្ណោះ​គឺ ២​ទល់​នឹង​២។

ការ​ប្រកួត​សប្ដាហ៍​ទី​២២​ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Emirates ​គូ​ប្រជែង​ក្រុម​ Top 4 ទាំង​ពីរ​បាន​បើក​ការ​វាយ​លុក​គ្នា​តាំង​ពី​វិនាទី​ដំបូង​មក​ម្ល៉េះ​ដោយ​ Chelsea មាន​ឱកាស​លេង​មុខ​ទី​ Arsenal ច្រើន​លើក​ពិសេស​ ការ​ស៊ុត​របស់​ Morata ២​ដង​ច្បាស់​ៗ​តែ​ធ្វើ​មិន​បាន​សម្រេច​។

ម្ចាស់​ផ្ទះ​វិញ​ក៏​គាប​សង្កត់​ក្រុម​ភ្ញៀវ​ខ្លាំង​ណាស់​ដែរ​ តែ​មិន​មាន​សំណាង​ដោយ​បាល់​បុក​បង្គោល​ទី​ និង​មួយ​បាល់​ទៀត​ជា​ការ​ស៊ុត​របស់​ Lacazette ត្រូវ​អ្នក​ចាំ​ទី​ជួយ​សង្គ្រោះ​បាន។​

​វគ្គ​ទី​ពីរ​ នាទី​៦៣​ Wilshere បាន​​ស៊ុត​បោក​បង្គោល​ចូល​ទី​១​គ្រាប់​ឲ្យ​ Arsenal នាំ​មុខ​ តែ​រំលង​​៤​នាទី Hazard ប៉េ​តាម​ស្មើ​ឲ្យ​ Chelsea បន្ទាប់​ពី Bellerín ធ្វើ​រូប​គេ​ឲ្យ​ដួល​នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ នៅ​នាទី​៨៤​ Zappacosta ដែល​ទើប​ប្ដូរ​ចូល​បាន​បញ្ជូន​ឲ្យ Alonso ស៊ុត​នាំ​មុខ​វិញ​ម្ដង​ ប៉ុន្តែ​ចុង​ម៉ោង​នាទី​៩០+២​ទៅ​ហើយ​ Bellerín បាន​ទាត់​មួយ​ជើង​ចូល​មុំ​កៅ​ឲ្យ​ក្រុម​លោក Wenger ស្មើ​បាន​១​ពិន្ទុ​ក្នុង​ទឹកដី៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី