ព័ត៌មាន​លម្អិតពី​មង្គលការ​របស់ Taeyang និង Min Hyo Rin ត្រូវ​បង្ហាញ

  • 2018-01-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​០៤​ ខែ​មករា វេលា​ម៉ោង ៤ (ម៉ោង​នៅ​ប្រទេស​កូរ៉េ) ផលិតកម្ម YG និង​ Plum បាន​ប្រកាស​ពី​ព័ត៌មាន​ច្បាស់​ការ​ទាក់​ទង​នឹង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង Taeyang និង តារា​សម្ដែង Min Hyo Rin។

ផលិតកម្ម​ទាំង​២​នេះ​បាន​បញ្ជាក់​​ដូច្នេះ​ថា៖ " ពេល​វេលា​ច្បាស់​លាស់​សម្រាប់​​អាពាហ៍ពិពាហ៍​របស់​ Taeyang និង Min Hyo Rin គឺ​នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ។ ពួក​គេ​នឹង​ប្រារព្ធ​ពិធី​​​នៅ​ព្រះ​វិហារ​មួយ​កន្លែង​​ដោយ​មាន​តែ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​មិត្ត​រួម​ការងារ​ដែល​ជិត​ស្និទ្ធ​ចូលរួម​តែ​ប៉ុណ្ណោះ។ ក្រោយ​មក​ទៀត ពិធី​​ទទួល​ភ្ញៀវ​​​នឹង​ប្រារព្ធ​នៅ​សណ្ឋាគារ Paradise City  ក្នុង​ទីក្រុង Incheon  ​ដោយមាន​ការ​ចូលរួម​ពី​មិត្ត​ជិត​ស្និទ្ធ​របស់​ពួកគេ។ ដោយ​សារ​តែ​​ពួក​គេ​មាន​ការ​ងាររវល់​រៀង​ៗ​ខ្លួន ពួកគេ​​មិន​មាន​គម្រោង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នោះ​ទេ។ ទាំង​ពិធី​នៅ​ក្នុង​ព្រះ​វិហារ និង​ពិធី​ទទួល​ភ្ញៀវ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន ដូច្នេះ​ហើយ​សូម​មាន​ការ​យោគយល់ និង​សូម​ផ្ញើ​ការ​អបអរសាទរ តារា​ទាំង​២​រូប​​នេះ​ដែល​រៀប​នឹង​ចាប់​ផ្ដើម​ជីវិត​ថ្មី​របស់​ពួក​គេ​ទាំង​អស់​គ្នា"។

តារា​ចម្រៀង Taeyang និង Min Hyo Rin ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៥ និង​​​គ្រោង​នឹង​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ក្រោយ​ទំនាក់​ទំនង​របស់​ពួក​គេ​ប្រកាស​ជា​សាធារណៈ​អស់​រយៈ​ពេល ៣​ឆ្នាំ៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា