បែក​ធ្លាយ​​ទឹក​ប្រាក់​តារា​ល្បី​ៗ​​ចងដៃ​​មង្គលការ​​ ឬ​ខួប​កំណើត​មិត្តភ័ក្ដិ​​

  • 2018-01-05 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​​ពេល​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ ឬខួប​កំណើត​មិត្តភ័ក្ដិ​សាច់​ញាតិ​បង​ប្អូន​ម្ដង​ៗ​​​ តារា​ចម្រៀង​ និង​ សម្ដែង​​​ល្បី​ៗ​មួយ​ចំនួន​​ជា​ទូទៅ​ស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ ក្នុងនាមជាតារាល្បី ហើយរៀបចំខ្លួនលេចធ្លោបែបនេះ តើពួកគេចំណាយ​ថវិកា​ចងដៃ​ម្ចាស់កម្មវិធីលើសពី​​​​ពលរដ្ឋ​សាមញ្ញ​ឬយ៉ាងណា?​

រូប​តំណាង​

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​​សុំ​​​មិន​បញ្ចេញ​ឈ្មោះ បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​ទៅ​ចូល​រួម​​​ពិធី​រៀប​អាពាហ៍ពិពាហ៍​មិត្តភ័ក្ដិ​​​​មិន​ថា​ ក្នុង​ ឬ​ក្រៅ​​រង្វង់​សិល្បៈ​នោះ​ទេ ​ខ្លួន​បាន​​ចាយ​លុយ​ចន្លោះ​ពី​ ៣០ ទៅ ៤០ ​ដុល្លារ​ដើម្បី​ចង​ដៃ​សិរីមង្គល​ដល់​គូ​ស្វាមី​ទាំង​ពីរ​។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បន្ថែម​ថា​៖​" តែ​​ពេល​ខ្លះ​ក៏​អាច​ឈាន​ដល់​ ៥០ ដុល្លារ ឬ លើ​សហ្នឹង​ម្ដងម្កាលដែរ​ ​សម្រាប់​មិត្តភ័ក្ដិ​ដែល​ស្និទ្ធស្នាល​គ្នា​ខ្លាំង​បាន​ចងដៃ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ជា​ទូ​ទៅ​ទាំង​ខ្ញុំ​ទាំង​គេ​អស់​ហើយ​ត្រឹម​ ៣០ ឬ ៤០ ដុល្លារ​​ហ្នឹង​"។

រូប​តំណាង​

ពាក់​ព័ន្ធ​​ថវិកា​​ចងដៃ​ពី​សំណាក់​តារា​ល្បី​ៗ​នេះ​ដែរ អ្នក​សិល្បៈ​ស្រី​​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​ជា​ម្ចាស់​កម្មវិធី​​​បាន​ទទួល​ស្គាល់​ថា​​ ជា​ទូទៅ​អ្នក​សិល្បៈ​ចងដៃ​ក្នុង​ពិធី​មង្គលការ​ ឬខួប​កំណើត​មិន​លើស​ពី​ ៣០ ឬ ៤០ ដុល្លារ​នោះ​ទេ មាន​អ្នក​ខ្លះ​ទៀត​បណ្ដើរ​គូ​សង្សារ​ ឬ ភរិយា​មក​ចូល​រួម​ក៏​នៅ​តែ​ ចង​ដៃ​ប៉ុណ្ណឹង​ដដែល​។

នាង​ថា​៖​" ពេល​ខ្លះ​ភ្ញៀវ​​ធម្មតា​ពួក​គាត់​ចងដៃ​ច្រើន​ជាង​អ្នក​សិល្បៈ​ទៀត​ផង​ គាត់​មិន​មែន​ជា​តារា​ល្បី​តែ​គាត់​មាន​លុយ​ចងដៃ​។ ចំណែក​ឯ​អ្នក​សិល្បៈ​ខ្លះ​មាន​តែ​ឈ្មោះ​ និង​មុខ​មាត់​តែ​ពួក​គាត់​រក​ចំណូល​អត់​សូវ​បាន"៕

ចុចអាន៖សម្រស់​ក្មេង​ស្រី​៣​រូប​កំពុង​ធ្វើ​ឲ្យ​​ផលិតករ​ជ្រួល​ច្របល់

អត្ថបទ៖ ឆុង ស៊ីណាន