កក្រើកភ្នំពេញ! ចំណុចពិសេសបំផុត៤យ៉ាង​ រឿងចាប់អ្នកមិនគោរពច្បាប់ព្រឹកមិញ

  • 2018-01-05 05:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​ ប្រចាំ​ឆ្នាំ​២០១៨ បាន​ច្បាប់​ផ្ដើម​យ៉ាង​គគ្រឹកគគ្រេង និង​មាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​លក្ខណៈ​ពិសេសៗ ៤​យ៉ាង​ ក្នុង​យុទ្ធនាការ​ដ៏​កក្រើក​មួយ​នេះ៖

១. នៅ​តាម​តំបន់​នីមួយៗ​មាន​កង​កម្លាំង​ពិសេស​ចាំ​ស្ទាក់​គ្រប់​ជ្រុង​មិន​អាច​គេច​រួច

អ្នក​បើកបរ​មិន​គោរព​ច្បាប់គ្រប់​រូបភាព មិន​អាច​បើក​រត់​គេច​ដូច​ករណី​មុនៗ​ទេ។ កង​កម្លាំង​ពិសេស​មាន​ម៉ូតូ​ប្រដេញ​គ្រប់​ទិស​ចាំ​ស្ទាក់​មិន​អាច​គេច​រួច​ឡើយ។

២. ចាប់​បាន​ហើយ​ដឹក​ទៅ​ដាក់​សាលា​ខណ្ឌ​ភ្លាមៗ មិន​ចាំ​បាច់​ខល​រក​ជំនួយ

មិន​មាន​ករណី​ផាក​ពិន័យ​នៅ​នឹង​កន្លែង​ទេ គ្រាន់​តែ​បំពេញ​បែបបទ​មួយ​ចំនួន​អំពី​អត្តសញ្ញាណ​របស់​ខ្លួន​រួច​រាល់ សមត្ថកិច្ច​នឹង​លើក​ដាក់​ឡាន​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​នីមួយៗ។ ដូច្នេះ​អ្នក​ល្មើស​ច្បាប់​ទាំង​ឡាយ ត្រូវ​ទៅ​សាលា​ខណ្ឌ​ដើម្បី​ដោះស្រាយ​ក្នុង​នោះ​រួម​មាន៖ កិច្ច​សន្យា​ឈប់​ប្រព្រឹត្តិ​ខុស ទទួល​ការ​អប់រំ​ណែនាំ និង​ត្រូវ​មាន​មួក​សុវត្ថិភាព កញ្ចក់ ទើប​អាច​អូស​ម៉ូតូ​ទៅ​ផ្ទះ​បាន។

៣. ក្នុង​ខណ្ឌ​នីមួយៗ មាន​ម៉ូតូ​ប្រដេញ​២៨​គ្រឿង រថយន្ត​ម៉ាស្ដា​១៤​គ្រឿង ម៉ូតូ​ចរាចរណ៍​២៨​គ្រឿង

៤. គ្រប់​ទាំង​១២​ខណ្ឌ​សុទ្ធ​តែ​កម្លាំង​ពិសេស​សហការ​យ៉ាង​គគ្រឹកគគ្រេង​បំផុត

នៅ​ក្នុង​យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​នេះ សុទ្ធ​តែ​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​។ ជាក់​ស្ដែង នាយ​ឧត្ដម​សេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​រាប់​ពាន់​នាក់ចូលរួម​ក្នុង​យុទ្ធនាការ​ដ៏​ធំ​សម្បើម​មួយ​នេះ​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ម្ល៉េះ៕

អត្ថបទ៖ វឌ្ឍនៈ