Nissan​ ​ផលិត​សម្រេច​បច្ចេកវិទ្យា​ ​ឡាន​ដឹង​ចិត្ត​អ្នក​បើកបរ

  • 2018-01-05 07:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ប្រជែង​យក​ភាព​លេច​ធ្លោ​ក្នុង​ទីផ្សារ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​កំពុង​សម្រុក​ផលិត​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ ​ហើយ​ទន្ទឹម​នោះ​ ​Nissan​ ​ក៏​បាន​បោះ​ជំហាន​មុន​គេ​ក្នុង​ការ​ផលិត​បច្ចេកវិទ្យា​ភ្ជាប់​ខួរក្បាល​មនុស្ស​ទៅ​នឹង​រថយន្ត​ ​ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​គេ​ជឿ​ថា​នឹង​ផ្លាស់ប្ដូរ​ទំព័រ​ថ្មី​នៃ​ការ​បើកបរ​រថយន្ត​របស់​មនុស្ស​ជំនាន់​ក្រោយ។

បច្ចេកវិទ្យា​ប្លែក​ ​ហើយ​ពិសេស​នេះ​មាន​ឈ្មោះ​ថា​ ​“Brain to vehicle technology”​ ​ហើយ​វា​នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​ព្រឹត្តិការណ៍​តាំង​ផលិត​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​របស់​អាមេរិក​ ​Consumer Electronics Show 2018 (CES)​ ​ដែល​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ ​៧​ ​ដល់​ ​១២​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​នេះ។

ចំពោះ​បច្ចេកវិទ្យា​ ​“Brain to vehicle technology”​ ​អ្នក​ប្រើប្រាស់​តម្រូវ​ឲ្យ​ពាក់​ឧបករណ៍​ទទួល​រលក​សញ្ញា​ពី​ខួរ​ក្បាល​ ​ហើយ​អាច​បញ្ជា​ឲ្យ​រថយន្ត​បន្ថែម​ល្បឿន​ ​បត់​ ​ឬ​ជាន់​ហ្វ្រាំង​ដោយ​គ្រាន់​តែ​គិត​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ ​“Brain to vehicle technology”​ ​អាច​ដឹង​ពី​ស្ថានភាព​ទឹក​ចិត្ត​របស់​អ្នក​បើកបរ​ ​ហើយ​វា​នឹង​កំណត់​ស្ថានភាព​បើកបរ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ទទួល​អារម្មណ៍​ស្រស់​ស្រាយ​វិញ​បាន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ