ស្គាល់​តម្រុយ​ម្ចាស់​រថយន្ត Lamborghini ស្រោប​គ្រីស្តាល់​ល្បី​ពេញ​ទីក្រុង​ឡុង

  • 2018-01-05 04:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lamborghini Huracan មួយ​គ្រឿង ដែល​មាន​ពណ៌​ចែងចាំង​ភ្លឺ​ភ្លែត រំលេច​ដោយ​ទឹក​ថ្នាំ​ពណ៌ផ្កាឈូកស្រស់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចត​នៅ​លើ​ដង​វិថី​ក្នុង​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស។ តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ថ្លៃ​ជាង ២០ មុឺន​ដុល្លារ​មួយ​នេះ បាន​ចំណាយ​លើ​ថ្លៃ​តុបតែង​ដោយ​ស្រោប​គ្រីស្តាល់​ប្រភេទ Swarovski អស់​ថ្លៃ​ប្រហែល ១.៣ លាន​ដុល្លា

ត្រកូល Huracan ដ៏​ទំនើប​មួយ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ម្ចាស់​យានយន្ត​ឈ្មោះ Daria Radionova ភេទ​ស្រី វ័យ ២៥ ឆ្នាំ សញ្ជាតិ​ម៉ុលដាវី ហើយ​បច្ចុប្បន្ន​បម្រើ​ការ​ជា​ជាង​ឆ្នៃ​ម៉ូដ (Fashion Designer) និង​ស្នាក់អាស្រ័យ​ក្នុង​ប្រទេស​អង់គ្លេស។

គូស​បញ្ជាក់​ថា​កន្លង​ទៅ​រថយន្ត​ផ្ទាល់​ខ្លួន​ Mercedes CLS និង Bentley Continental GT របស់​នាង​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ តុបតែង​លំអ​ស្រោប​គ្រីស្តាល់​ដូច​គ្នា​នេះ​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី