SAMSUNG គ្រោងលក់ទូរសព្ទច្រើនបំផុត ស្មើចំនួនលក់ Apple និង Huawei បូកបញ្ចូលគ្នា
- 2018-01-04 01:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SAMSUNG គ្រោងលក់ទូរសព្ទច្រើនបំផុត ស្មើចំនួនលក់ Apple និង Huawei បូកបញ្ចូលគ្នា
ចន្លោះមិនឃើញ
របាយការណ៍ពីចេញពីសារព័ត៌មាន The Investor ក្នុងប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាក្រុមហ៊ុន SAMSUNG មានគម្រោងលក់ស្មាតហ្វូនក្នុងឆ្នាំ ២០១៨ ឲ្យបានចំនួន ៣២០ លានគ្រឿង លើទីផ្សារទូទាំងសកលលោក។
ដោយក្នុងនោះបែកចេញជាប្រភេទដាច់ដោយឡែកពីគ្នា សម្រាប់ស្មាតហ្វូនសុទ្ធខ្ទង់ ៣២០ លានគ្រឿង, ទូរសព្ទដៃចុចប៊ូតុងធម្មតាចំនួន ៤០ លានគ្រឿង, ថេបប្លែតចំនួន ២០ លានគ្រឿង និងនាឡិកាឆ្លាតវៃ ៥ លានគ្រឿង។
ថ្វីបើស្ថិតក្នុងការអភិវឌ្ឍស្មាតហ្វូនអាចបត់បានតាំងពីឆ្នាំទៅ ប៉ុន្តែក្នុងឆ្នាំ ២០១៨ បើតួលេខនេះ ក្រុមហ៊ុនយក្សប្រទេសកូរ៉េអាចសម្រេចបាន ម្ល៉ោះមានន័យថាពួកគេនឹងនៅតែរក្សាតំណែងលេខ ១ បានដដែល ខណៈគូប្រជែងខ្លួនធំៗទាំង ២ រួមមាន Apple និង Huawei ប៉ាន់ប្រមាណអាចលក់ចេញបានត្រឹម ២០០ លានគ្រឿង និង ១៥០ លានគ្រឿង ប៉ុណ្ណោះ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: