រថយន្ត Lexus GS200t ពាក់​កណ្ដាល​ឆ្នាំ ១៦ ក្រៅ​ក្រុង ១០០ គ.ម​ស៊ី​មិន​ដល់ ៨ លីត្រ

  • 2018-01-06 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ត្រូវ​បាន​គេ​ស្គាល់​ជា​ស្លាកយីហោ​រថយន្ត​ប្រណិត​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ត្រកូល​ក្រុមហ៊ុន​ជប៉ុន។ Sabay ណែនាំ​ឲ្យ​ស្គាល់​ពី​លក្ខណៈ​សម្បត្តិ​និង​តម្លៃ​នៃ​ត្រកូល GS200t ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ដែល​បាន​កែប្រែ​រូបរាង​ថ្មី កាន់​តែ​ស្រស់​ស្អាត​និង​ស៊ីវិល័យ​ជាង​ជំនាន់​មុន។​

គូ​ប្រជែង​នៃ​​រថយន្ត Cadillac CTS មួយ​នេះ កែច្នៃ​នូវ​ចម្រឹង​ដែក​ខាង​មុខ​រឹត​តែ​​ធំ អម​ដោយ​ចង្កៀង​បែប​ថ្មី ជំរុញ​ឲ្យ​ផ្នែក​ខាង​មុខ​មើល​ទៅ​កាន់​តែ​កំណាច។ បន្ថែម​លើ​ការ​រចនា​សាច់​តួ​ខាង​ក្នុង​មាន​ផាសុកភាព​ល្អ បង្គំ​ដោយ​គ្រឿង​បរិក្ខារ​បែប​ទំនើប ជា​ពិសេស​អ្នក​បើកបរ​ទទួល​សំឡេង​ខ្យល់​រំខាន​ពី​ខាង​ក្រៅ​តិចតួច​បំផុត។​

ស្ថិត​ក្នុង​តម្លៃ​ប្រហែល ៤៧,២៨៥ ដុល្លារ (ក្រៅ​ស្រុក) ត្រកូល GS មួយ​នេះ បំពាក់​នូវ​ម៉ាស៊ីន DOHCចំណុះ ២.០ លីត្រ ប្រើ​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ អាច​ផលិត​កម្លាំង​បាន ២៤១ សេះ។ ជា​ប្រភេទ​ប្រើប្រាស់​សាំង ធ្វើ​ដំណើរ​ដោយ​ប្រព័ន្ធ​កង់​ខាង​ក្រោយ ស្រប​ពេល​​ក្នុង​ក្រុង ១០០គ.ម/១០.៨ លីត្រ និង​ក្រៅ​ក្រុង​ស៊ី ១០០គ.ម/៧.៤ លីត្រ ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Autoweek   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី