Samsung ត្រៀម​ចេញ Notebook 7 Spin ជំនាន់ ២ មាន​ប៊ិច​មាន​កន្លែង​ស្កេន​ខ្ចៅ​ដៃ

  • 2018-01-06 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ក្រុមហ៊ុន Samsung បាន​ប្រកាស​ចេញ Notebook 7 pin ជំនាន់​ថ្មី​មួយ​ទៀត​ដោយ​ធ្វើ​កំណែប្រែ​ពី​ជំនាន់​មួយមាន​បន្ថែម​មុខងារ​ជា​ច្រើន​ដូច​ជា មាន​កន្លែង​ស្កេន​ខ្ចៅ​ដៃ និង​កម្លាំង​ម៉ាស៊ីន​ឲ្យ​ខ្លាំង​ជាង​មុន​ជា​ដើម។

Notebook 7 Spin ជំនាន់ ២ បំពាក់​មក​ជាមួយបន្ទះឈីប Core i5 ជំនាន់ទី 8 មាន CPU 4 គ្រាប់ RAM ទំហំ 8GB មេម៉ូរី​ទំហំ 256GB ប្រភេទ SSD, មានរន្ធដោត USB Type-C, រន្ធ USB 3.0, រន្ធ USB 2.0 និងរន្ធ HDMI កម្រិតបង្ហាញរូបភាព 1080 ភិចសែល។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ជំនាន់ ២ មាន​តែ​ទំហំ​អេក្រង់ ១៣ អ៉ីញ​មួយ​ប៉ុណ្ណោះខុស​ពី​ជំនាន់ទី១។

Notebook 7 Spin ជំនាន់ ២ ប្រិយមិត្ត​​អាចកាត់បត់បាន ចុច​ប៉ះ​លើអេក្រង់​ ឬយកប៊ិច Stylus ចុច​បានដូច​ស្មាតហ្វូន​ Note ចឹង​ដែរ។

Samsung ក៏​បន្ថែមកន្លែង​ស្គេនខ្ចៅ​ដៃមកជាមួយទៀតផង ដើម្បីផ្តល់ភាពងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ Log in បានរហ័សជាមួយមុខងារ Windows Hello របស់ Microsoft។

ចំពោះ​តម្លៃមិនទាន់បានបញ្ជាក់ តែយ៉ាងណា Samsung នឹង​បញ្ចេញ​ឲ្យ​ដឹង​ក្នុងព្រឹត្តិការណ៍ CES ខាង​មុខ​នេះ៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

ប្រភព៖ newsroom   ប្រែ​សម្រួល៖ រក្សា