មិនទាន់ប្រកាស​លក់​ផង Galaxy S9+ ក្លែង​ក្លាយ​ចេញ​មុន​បាត់ មាន​អ្នក​កាន់ប្រើ​​ទៀត​ផង​

  • 2018-01-05 02:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ចចាមអារ៉ាម​នៃ​ការ​ប្រកាស​បង្ហាញ Galaxy S9/S9+ របស់​ក្រុមហ៊ុន SAMSUNG កាន់​តែ​កៀក​ជិត​មក​ដល់ បើ​យើង​ក្រឡេក​ទៅ​ទីផ្សារ​ប្រទេស​ចិន បាន​ចេញ​លក់​ប្រភេទ​ក្លែងក្លាយ (Clone) មុន​របស់​ពិត​បាត់​ទៅ​ហើយ។​

ម៉ូដែល HDC S9 បាន​លេច​មុខ​ក្នុង​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​ការ​កាន់​ប្រើប្រាស់ និង​ភ្ជាប់​ឈ្មោះ Galaxy S9+ ខាង​ក្នុង​អេក្រង់ បន្សំ​ការ​រចនា​ផ្ទៃ​អេក្រង់​លាត​សន្ធឹង មាន​ប៊ូតុង Power ដ៏​ធំ​មួយ​គ្រាប់​នៅ​ផ្នែក​ចំហៀង ហើយ​កម្មវិធី​ជា​ច្រើន​លោត​ក្នុង​ផ្ទៃ Homescreen រួម​ទាំង FM Radio (ជា​ធម្មតា​ត្រកូល Galaxy លែង​មាន​កម្មវិធី​វិទ្យុ​ហើយ) ប៉ុន្តែ​ដក​ចោល​នូវ Galaxy Apps។​

ម៉ូដែល​នេះ​អាច​រាប់​បញ្ចូល​ជា​ប្រភេទ Clone ដំបូង​បង្អស់​នៃ​ឈ្មោះ Galaxy S9+ ស្រប​ពេល​តម្លៃ កំពុង​ស្ថិត​ក្នុង​ការ​ទន្ទឹង​រង់ចាំ​មើល​នៅ​ឡើយ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា