HP ប្រមូល​ថ្ម​កុំព្យូទ័រ​ជាង ៥ ០០០០ ដុំ​ចូល​រោងចក្រ​វិញ ដោយសារ..

  • 2018-01-06 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ មាន​សារព័ត៌មាន​បរទេស​ផ្នែក​បច្ចេកវិទ្យា​ល្បីៗ​បាន​បញ្ចេញ​ព័ត៌មាន​រសើប​មួយ​និយាយ​ពី ថ្ម​កុំព្យូទ័រ​ប្រភេទ Li-ion នៅ​លើ​កុំព្យូទ័រ​យួរដៃ(Laptop) របស់ HP នៅ​ប្រទេស​កាណាដា មាន​អាការៈ​ហើម​ប៉ោង​ខ្លាំង ដល់​ថ្នាក់​ក្រុមហ៊ុន​ប្រកាស​ប្រមូល​យក​វិញ។

​ទាក់​ទិន​នឹង​ករណី​នេះ ​ក្រុមហ៊ុន​ក៏​បាន​ចេញ​មក​បញ្ជាក់​ច្បាស់ៗ​ថា៖ ក្រុមហ៊ុន​ចាំ​បាច់​ត្រូវ​ប្រមូល​យក​ថ្ម​កុំព្យូទ័រ​ប្រភេទ Li-ion ជាង ៥ ០០០០ ដុំ​ត្រឡប់​ចូល​រោងចក្រ​វិញ ជៀសវាង​បង្ក​ជា​ហានិភ័យ ឬ​អគ្គិភ័យ​កើត​ឡើង​ដល់​ម្ចាស់​កុំព្យូទ័រ។

ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ថា ការ​ប្រមូល​ថ្ម​ត្រឡប់​មកវិញ​នេះ មិន​ទាន់​ប៉ះពាល់​ដល់​កុំព្យូទ័រ​នោះ​ទេ។ តែ​យ៉ាង​ណា​បើ​យោង​តាម CPSC បាន​ឲ្យ​ដឹង​ថា Laptop ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នេះដូច​ជា

យ៉ាង​ណា​ក្ដី នៅ​មិន​ទាន់​មាន​ករណី​ផ្ទុះ​ថ្ម​កុំព្យូទ័រ​ប្រភេទ Li-ion ណា​មួយ​កើត​ឡើង​នោះ​ទេ។ ឯរបាយ​ការណ៍​ចំនួន ៨ ពី​ករណី​អាការៈ​ហើម​ប៉ោង​នេះ​​ក្រុមហ៊ុន​បាន​ទទួល​រួច​រាល់​ហើយ​ដែរ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

ប្រភព៖ newsroom | Ubergizmo   ប្រែ​សម្រួល៖ រក្សា