រូបចាក់ដោត តើ​ជីវិត​មនុស្ស​សព្វថ្ងៃ​រស់​បាន​ដោយ​របស់ ៣ យ៉ាង​នេះ?

  • 2018-01-06 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​ដោយ​គេហទំព័រ​បច្ចេកវិទ្យា Beeboom ថ្មី​ៗ​នេះ​មាន​ការ​ចែក​ចាយ​និង​ជជែក​វែកញែក​ត​គ្នា​ពេញ​បណ្ដាញ​សង្គម Facebook។

ដូច​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​អីចឹង រូប​មួយ​សន្លឹក​នេះ​មាន​ដាក់​រូប Social media ចំនួន ៣ គឺ Facebook, Instagram និង What Apps ហើយ​សរសេរ​ពី​ខាង​ក្នុង​ថា វដ្ដ​ជីវិត​របស់​មនុស្ស(Cycle Of Life) ដែល​មាន​ន័យ​ថា ជីវិត​មនុស្ស​សព្វថ្ងៃ​រស់​បាន​ដោយ​របស់ ៣ យ៉ាង​នេះ?

រូប​ដែល​កំពុង​អង្រួញ​ចិត្ត​អ្នក​លេង​អ៊ីនធើណិត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ខ្លះ​យល់​ស្រប ថា​ពិត​ជា​បែប​នេះ​មែន ដោយ​ឡែក​អ្នក​ខ្លះ​បាន​សរសេរ​ជា​យោបល់​លេង​សើច នៅ​មាន​ច្រើន​ទៀត​ដូច​ជា Snapchat, Twitter និង Line អី​ទៀត​ជាដើម។

បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ Facebook បាន​ឲ្យ​ដឹង​ថា កំណើន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ទូទាំង​ពិភពលោក​ឡើង​ដល់​ទៅ ២.០៧ ប៊ីលាន​ក្នុង​ឆ្នាំ ២០១៧ និង​បន្ត​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។ ចំណែក​ឯInstagram កាល​ដំណាច់​ឆ្នាំ ២០១៧ មាន​អ្នក​ប្រើ​ដល់ ៨០០ លាន​គណនី​បន្ត​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ រី​ឯ What Apps កើន​ឡើង​ដល់ ១.៣ ប៊ីលាន​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ នឹង​បន្ត​កើន​ឡើង​នៅ​ចុងឆ្នាំ។

ទាំង​នេះ​បញ្ជាក់​ថា ជីវិត​មនុស្ស​សព្វថ្ងៃ​ពិត​ជា​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​របស់ ៣ យ៉ាង​ប្រាកដ​ណាស់ ប៉ុន្តែ​បើ​ចោទ​សំណួរ​ថា រស់​បាន​ទេ​ដោយ​គ្មាន​របស់ ៣ យ៉ាង​នេះ? ចម្លើយ​គឺ​ថា បាន។ គ្រាន់​តែ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា ដូច​ខ្វះ​អ្វី​ម្យ៉ាង ឬ​ខ្វះ​ព័ត៌មាន មិន​ទទួល​បាន​ព័ត៌មាន​​ថ្មីៗ​ដូច​អ្នក​ប្រើ​របស់​ទាំង​បី​ខាងលើ​នោះ៕

ប្រភព៖ Instagram | BeeBom   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី