កីឡាករ​ប្រេស៊ីល​២​នាក់ កំពុង​ឡើង​កូដ ​តម្លៃ​ខ្លួន​ខ្ពស់​ហួស​ការ​ស្មាន

  • 2018-01-07 02:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​វិស័យ​បាល់ទាត់​កំពុង​រីក​ចំរើន ​ទីផ្សារ​ដោះដូរ​កីឡាករ​និង​តម្លៃ​ពលកម្ម​ក៏​កាន់​តែ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ក្លឹប​តូច​ៗ​មួយ​ចំនួន​មិន​អាច​ឃាត់​ឃាំង​កីឡាករ​របស់​ខ្លួន​ឯង​បាន។

តួយ៉ាង​ដូចជា​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ក្លឹប​ដែល​មាន​ម្ចាស់​ជា​មហាសេដ្ឋី​ដូចជា PSG Real Madrid Manchester United Manchester City ​និង Barcelona ​ជា​ដើម​នោះ ​កំពុង​តែ​នាំ​គ្នា​ប្រមូល​កីឡាករ​ល្អ​ៗ​អស់​ហើយ។ PSG ​មាន​ម្ចាស់​ជា​សេដ្ឋី​ប្រេងកាត ​បាន​ទិញ​យក​ខ្សែ​ប្រយុទ្ធ Neymar ​ពី​ក្រុម Barcelona ​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភព​លោក​២០០​លាន​ផោន ​ពី​ក្លឹប Barcelona ។ ស្រប​ពេល​ដែល​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​ក្រោយ​ពី​បាន​លុយ​២០០​លាន​ផោន​ហើយ ​ក៏​បាន​ទៅ​ទិញ​កីឡាករ Dembele ​ពី​ក្រុម Dortmund ​ក្នុង​តម្លៃ​ខ្លួន​១៣៥​លាន​ផោន​វិញ ​ហើយ​មិន​អស់​ចិត្ត​ក៏​សម្រេច​ទិញ Coutinho ​បន្ថែម​ទៀត​ក្នុង​តម្លៃ​ខ្លួន​១៤២​លាន​ផោន។

ស្ថិតិ​៣​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​បាល់ទាត់​បច្ចុប្បន្ន​មិន​ខុស​អ្វី​ពី​ជំនួញ​នោះ​ទេ ​ដោយ​ក្លឹប​ណា​មួយ​មាន​លុយ​គឺ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ​ទិញ​កីឡាករ​ណា​ក៏​បាន ​មិន​ចាំ​បាច់​ខ្លាច​រអា​អ្វី​ឡើយ បើ​ទោះ​ជា FIFA ​មាន​ច្បាប់​កំណត់​ការ​ចាយ​វាយ​ក៏​ដោយ។

យ៉ាងណាមិញ ​ត្រលប់​ទៅ​មើល​ទីផ្សារ​កីឡាករ​វិញ ​កីឡាករ​ប្រេស៊ីល​ហាក់​ដូចជា​ឡើង​កូដ​ជាង​គេ ​ក្លឹប​នីមួយ​ៗ​កំពុង​តែ​តាម​ប្រមាញ់​កីឡាករ​ប្រទេស​នេះ​ខ្លាំង​ណាស់។ ជាក់ស្ដែង​ដូចជា Neymar ​និង Coutinho ​នេះ ​តម្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​យ៉ាង​នេះ ​នឹង​មិន​ងាយ​នរណា​អាច​បំបែក​បាន​ឡើយ។ ខាង​ក្រោម​ជា Top10 ​កីឡាករ​១០​នាក់​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​ជាង​គេ​លើ​លោក៖

អត្ថបទ៖ មុន្នីរម្យ