ឃើញគេវាយ Keyboard ពូកែស្ទាត់ជំនាញ ចង់ខ្លាំងដូចគេមានទៅពិបាកអី!
- 2018-01-08 00:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេវាយ Keyboard ពូកែស្ទាត់ជំនាញ ចង់ខ្លាំងដូចគេមានទៅពិបាកអី!
ចន្លោះមិនឃើញ
ការវាយ Typing ឬប្រើប្រាស់ Keyboard ស្ទាត់ជំនាញលើកុំព្យូទ័រជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការបំពេញការងារ, កិច្ចការសាលា ឬធ្វើឯកសារណាមួយ ដែលជួយឲ្យអ្នកចំណាយពេលខ្លី។ Sabay ចែករំលែកគន្លឹះអាថ៌កំបាំង ៦ ចំណុច ជួយពង្រឹងសមត្ថភាព Typing របស់អ្នករាល់គ្នា។
១.រៀបចំតុការងារឲ្យបានស្រស់ស្អាត:
បរិស្ថានស្អាតនៅជុំវិញខ្លួនអ្នកជាតម្រូវការដំបូង មុននឹងអ្នកដាក់ចិត្តអង្គុយរៀនអនុវត្តការវាយ Typing។ ត្រូវរៀបចំតុការងារឲ្យមានផាសុកភាព ជៀសវាងមានធូលីដី និងគ្មានរបៀបរៀបរយ។
២.រៀបចំបែបបទនៃការអង្គុយ:
ព្យាយាមអង្គុយឲ្យត្រង់ខ្នង ដាក់កដៃឲ្យស្មើទៅនឹងតម្រឹមនឹង Keyboard ដែលជួយឲ្យម្រាមដៃទាំងអស់ សម្របបានទៅនឹងគ្រាប់ចុចនីមួយៗ។ ជៀសវាងការធ្វើខ្លួនមិនស្វាហាប់ និងអង្គុយលើកៅអីឬអ្វីមួយដែលមានកម្ពស់ខ្ពស់ជ្រុល។
៣.ដាក់ម្រាមឲ្យត្រូវទីតាំង:
ចំណុចនេះសំខាន់ណាស់ ទោះទៅថ្ងៃមុខអ្នកក៏ត្រូវរក្សាការអនុវត្តបែបនេះដដែល។ ដើម្បីអាចប្រើប្រាស់ Keyboard បានរហ័សនិងត្រូវក្បួនខ្នាត ចាំបាច់ដាក់ម្រាមដៃឲ្យត្រូវតាមគ្រាប់ចុច។
៤.សាកល្បងអនុវត្ត Typing លំហាត់ធម្មតា:
៥.រៀន Typing ដោយមិនចាំបាច់មើល:
ប្រសិនបើអ្នកអនុវត្តមកដល់ចំណុចនេះហើយ អ្នកប្រាកដជាមានអារម្មណ៍ប្លែកនិងគិតថាខ្លួនឯងចេះប្រើប្រាស់ប្រហែល ៥០ ភាគរយ។ ប៉ុន្តែដើម្បីឈានទៅដល់ចំណុចវាយឲ្យស្ទាត់ជំនាញ អ្នកត្រូវសាកល្បងវាយនូវពាក្យឬតួអក្សរណាមួយ ដោយមិនចាំបាច់ក្រឡេកទៅមើល Keyboard ថ្វីបើដំបូងខុស សាកម្តងទៀត រហូតដល់អ្នកចាំដៃថាគ្រាប់ចុចមួយណាត្រូវនឹងម្រាមមួយណាយ៉ាងពិតប្រាកដ។
៦.អនុវត្ត, អនុវត្ត, អនុវត្ត:
ការសិក្សាសុទ្ធសឹងតែចាប់ផ្តើមពីចំណុចសូន្យ ម្ល៉ោះដំបូងអ្នកអាចនឹងវាយយឺតៗ មិនរហ័សដូចអ្នកជំនាញ ប៉ុន្តែត្រូវព្យាយាមអនុវត្តជារឿយៗ មិនថាតែការវាយឯកសារជាភាសាអង់គ្លេសឬភាសាខ្មែរ ត្រូវទម្លាប់ធ្វើហើយធ្វើទៀត ដោយមិនចាំបាច់លួចមើលមក Keyboard។ រហូតដល់ប៉ុន្មានសប្តាហ៍បន្ទាប់ អ្នកនឹងឃើញលទ្ធផលនៃការព្យាយាមមួយរយៈពេលនេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ដឹងតិចនិកនេះ ពេលទិញទូរសព្ទ Android ថ្មីមកមិនបាច់ព្រួយទៅថ្ងៃក្រោយ
រថយន្ត Lexus GS200t ពាក់កណ្ដាលឆ្នាំ ១៦ ក្រៅក្រុង ១០០ គ.មស៊ីមិនដល់ ៨ លីត្រ