នៅជប៉ុនបើចង់រៀបការស្របច្បាប់ ទាល់តែប្តីប្រពន្ធមាននាមត្រកូលដូចគ្នា
- 2018-01-07 08:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅជប៉ុនបើចង់រៀបការស្របច្បាប់ ទាល់តែប្តីប្រពន្ធមាននាមត្រកូលដូចគ្នា
ចន្លោះមិនឃើញ
ជប៉ុនជាប្រទេសឧស្សាហកម្មមួយ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុតសម្រាប់សមភាពយេនឌ័រ ពិសេសគឺច្បាប់បុរាណ ដែលចែងនៅក្នុងក្រមរដ្ឋប្បវេណី ដែលតម្រូវឲ្យប្តីប្រពន្ធត្រូវតែមាននាមត្រកូលដូចគ្នា។
មាត្រា ៧៥០ នៃក្រមរដ្ឋប្បវេណី ប្រទេសជប៉ុនចែងថា "ប្តីប្រពន្ធត្រូវតែមាននាមត្រកូលដូចគ្នា ពេលរៀបការ"។ បើពុំនោះទេ អាពាហ៍ពិពាហ៍នឹងចាត់ទុកថាមិនស្របច្បាប់។
ក្នុងអំឡុងសម័យ Edo (១៦០៣-១៨៦៧) រាស្រ្តសាមញ្ញមិនត្រូវបានអនុញ្ញាតឱ្យមាននាមត្រកូលទេ។ លុះមកដល់សម័យម៉ីអ៊ី (១៨៦៨-១៩១២) កាតព្វកិច្ចផ្លូវច្បាប់សម្រាប់គូស្វាមីភរិយា ត្រូវតែមាននាមត្រកូលដូចគ្នាបានបង្កើតឡើង។
ក្នុងឆ្នាំ១៩៩៦ ក្រុមប្រឹក្សានីតិបញ្ញត្តិ បានធ្វើវិសោធនកម្មកែសម្រួលច្បាប់នាមត្រកូលនេះ ដែលនឹងអនុញ្ញាតឱ្យស្ត្រីជ្រើសរើសថាតើពួកគេចង់រក្សាឈ្មោះដើមឬ យកនាមត្រកូលតាមប្តី។ តែទោះជាយ៉ាងណាបំណងចង់កែប្រែច្បាប់នេះត្រូវបានជំទាស់ដោយក្រុមអ្នកច្បាប់អភិរក្សនិយមជ្រុល ដោយបានលើកហេតុផលថា វាអាចនឹងប៉ះពាល់ដល់តម្លៃគ្រួសារ និង សង្គម៕