មហាវិថី​ថាមពល​ព្រះអាទិត្យ​នៅ​ចិន​ ត្រូវ​ចោរ​លួច​អស់​មួយ​ដុំ​

  • 2018-01-08 03:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ក្នុង​ស្រុក​របស់​ចិន​បាន​ចេញ​ផ្សាយ​ថា​ មាន​ចោរ​បាន​លួច​គាស់​យក​​​មហាវិថី​ព្រះអាទិត្យ​ក្នុង​ខេត្ត​ Jinan ​ប្រទេស​ចិន​អស់​ទំហំ​ ១៥ ស.ម x ១៨៥ ស.ម កាល​ពី​ថ្ងៃ​ទី​ ២ ខែ​មករា​ ​ក្រោយ​​បើក​​ដំណើរ​ជា​ផ្លូវ​ការ​បាន​ត្រឹម​ ៥ ថ្ងៃ

ស្រប​ពេល​ដែល​មាន​ការ​សន្និដ្ឋាន​ថា​នេះ​ជា​ឧបទ្ទវហេតុ​មួយ​ ប៉ុន្តែ​មន្ត្រី​ប្រចាំ​ការ​នៅ​ទីនោះ​​និយាយ​ថា​​ផ្នែក​ដែល​បាត់​ទៅ​ ត្រូវ​បាន​កាត់​យក​ទៅ​ដោយ​ស្អាត​បាទ​បំផុត​ ហើយ​​មើល​ទៅ​ដូច​មិន​មែន​របើក​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ផ្នែក​ដែល​គេ​ជឿ​ថា​ត្រូវ​បាន​ចោរ​លួច​យក​ទៅ​ ពេល​នេះ​បាន​ជួសជុល​រួច​រាល់​ ហើយ​ការ​ស៊ើបអង្កេត​ក៏​កំពុង​ប្រព្រឹត្ត​ទៅ​ ប៉ុន្តែ​ហាក់​គ្មាន​តម្រុយ​អ្វី​នោះ​ទេ។

គេ​មិន​ច្បាស់​ថា​មូលហេតុ​អ្វី​ទើប​មាន​មនុស្ស​លួច​យក​ផ្លូវ​​ថាមពល​ព្រះអាទិត្យ​នេះ​ទេ។ ផ្លូវ​ថាមពល​ព្រះអាទិត្យ​​​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ផលិត​បាន​ ប៉ុន្តែ​ផ្ទាំង​ព្រះអាទិត្យ​ដែល​ក្រាល​លើ​ផ្លូវ​មិន​សូវ​មាន​តម្លៃ​ថ្លៃ​ប៉ុន្មាន​នោះ​ទេ។ ចោរ​​មិន​អាច​បាន​អ្វី​ច្រើន​ពី​​​ផ្នែក​ដែល​លួច​ទៅ​នេះ​ទេ ហើយ​បើ​ទុក​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ក៏​មិន​គ្រប់គ្រាន់​ដែរ។ ការ​បក​ស្រាយ​ដែល​សម​ហេតុផល​ជាង​គេ​នៅ​ពេល​នេះ គឺ​មាន​អ្នក​ចង់​ដឹង​ថា​បច្ចេកវិទ្យា​នេះ​ដំណើរ​ដូច​ម្ដេច​ ប៉ុន្តែ​មិន​ហ៊ាន​សួរ​អ្នក​ផលិត៕ ​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម