570S Spider និង 720S លក់​ដាច់​ខ្លាំង រហូត​ក្រុមហ៊ុន​រថយន្ត​សេដ្ឋី McLaren ប្រកាស​ជោគជ័យ​ខ្ពស់​

  • 2018-01-09 01:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​លក់​នៃ​រថយន្ត​ទំនើប​ប្រចាំ​ឆ្នាំ ២០១៧ របស់​ក្រុមហ៊ុន McLaren នៅ​តែ​បន្ត​កើន​ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ។​ តួ​លេខ​លក់​ចេញ​សរុប​ទទួល​បាន ៣,៣៤០ គ្រឿង ក្នុង​នោះ ២ ភាគ ៣ ដែល​ស្មើ​នឹង ២,១១៩ ​គ្រឿង​ស្ថិត​ក្នុង​ត្រកូល Sports Series។

ម៉ូដែល​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ​គឺ 570S Spider និង 720S ដោយ​មិន​បូក​បញ្ចូល​ប្រភេទ Limited-Edtion មាន​កំណត់ McLaren Senna និង​ការ​កុម្ម៉ង់​ទិញ​ប្រភេទ GT BP23 ផង​នោះ។​

រូបតំណាងរថយន្ត McLaren Senna

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នាយក​ប្រតិបត្តិ​លោក **Mike Flewitt** បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា "តម្រូវការ​នៃ​ផលិតផល​របស់​ក្រុមហ៊ុន McLaren Automotive របស់​យើង​ក្នុង​ឆ្នាំ ២០១៧ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ទីផ្សារ​អាមេរិក​ខាង​ជើង​មាន​ការ​ពេញ​និយម​បំផុត ស្រប​នឹង​ត្រកូល Sports Series បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ដល់​អតិថិជន​ថ្មី​កាន់​តែ​ខ្លាំង​ឡើង"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា