Toyota​ ​បង្អួត​ឡាន​បើក​ស្វ័យប្រវត្តិ​ជំនាន់​ថ្មី​ ​រាង​កាន់​តែ​ស៊ិចស៊ី

  • 2018-01-09 03:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​អេឡិចត្រូនិក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ធំ​បំផុត​របស់​អាមេរិក​ឆ្នាំ​ ​២០១៨​ ​(CES 2018)​ ​ដែល​កំពុង​ប្រារព្ធ​ក្នុង​ទីក្រុង​កាស៊ីណូ​ល្បី​បំផុត​ ​Las Vegas​ ​នៃ​រដ្ឋ​ ​Nevada​ ​ក្រុមហ៊ុន​ ​Toyota​ ​បាន​បញ្ចេញ​រថយន្ត​បើក​ស្វ័យប្រវត្តិ​ជំនាន់​ថ្មី​ ​3.0​ ​ដែល​មាន​រូបរាង​ដ៏​ពិសេស។

បច្ចេកវិទ្យា​រថយន្ត​បើក​ស្វ័យប្រវត្តិ​ជំនាន់​ថ្មី​ ​3.0​ ​របស់​ ​Toyota​ ​មាន​បំពាក់​លើ​តួ​ខ្លួន​នៃ​ម៉ូដែល​ ​Lexus LS 600hL​ ​ខណៈ​ប្រព័ន្ធ​វិភាគ​ស្ថានភាព​ផ្លូវ​ ​និង​ដឹង​ពី​ឧបសគ្គ​នានា​ដោយ​បច្ចេកវិទ្យា​ពន្លឺ​ ​LIDAR​ ​របស់​រថយន្ត​នេះ​អាច​ចាប់​ដឹង​មុន​ក្នុង​រយៈ​ចម្ថាយ​ ​២០០​ ​ម៉ែត្រ​ ​និង​មួយ​ជុំវិញ​រថយន្ត​ ​(៣៦០ ដឺក្រេ)។

ជា​មួយ​រូបរាង​ដ៏​ស៊ីវិល័យ​របស់​ ​Lexus LS 600hL​ ​ក្រុមហ៊ុន​ ​Toyota​ ​បាន​រចនា​បំពាក់​បន្ថែម​បច្ចេកវិទ្យា​កាមេរ៉ា​ចាប់​រូបភាព​ ​និង​ ​Sensor​ ​ឲ្យ​រថយន្ត​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​រថយន្ត​បើក​ស្វ័យប្រវត្តិ​ជំនាន់​មុន​ៗ​ ​មិន​ថា​ទាំង​របស់​ ​Toyota​ ​ឬ​ក្រុមហ៊ុន​ផ្សេងៗ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី