ចំណូល​ HTC ប្រចាំ​ឆ្នាំ​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ ក្នុង​ពេល​ ១៣ ឆ្នាំ​នេះ

  • 2018-01-09 03:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​បិទ​បញ្ចប់​ឆ្នាំ​ ២០១៧ ជា​មួយ​ចំណូល​​ដែល​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ ដោយ​នៅ​ខែ​ធ្នូ​ឆ្នាំ​ ២០១៧ រក​ចំណូល​បាន​​ត្រឹម​ ១៣៦ លាន​ដុល្លារ។ ធ្លាក់​ចុះ​​ដល់​ ២៩% បើ​ធៀប​នឹង​ចំណូល​ខែ​វិច្ឆិកា​ ហើយ​ធ្លាក់​ចុះ​ ៣៧,៣% បើ​ធៀប​នឹង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។

ទោះ​បី​ជា​ HTC បាន​បញ្ចេញ​ HTC U11+ ដែល​ជា​អាវុធ​ដ៏​ខ្លាំង​ក្លា​មួយ​មែន​ ប៉ុន្តែ​ហាក់​មិន​​បាន​ជួយ​ឲ្យ​ចំណូល​ HTC កើន​ឡើង​នោះ​ទេ។ នេះ​ក៏​ប្រហែល​មក​ពី​ការ​ពិបាក​រក​ទិញ​ស្មាតហ្វូន​នេះ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

២០១៧ ជា​ឆ្នាំ​ដ៏​ដុនដាប​មួយ​របស់​​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​យូរ​ឆ្នាំ​​នេះ។ សរុប​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៧ ​មាន​ប្រមាណ​ ២,១ ពាន់​លាន​ដុល្លារ​ ជា​តួ​លេខ​មួយ​ទាប​ជាង​គេ​បំផុត​ក្នុង​រយៈពេល​ ១៣ ឆ្នាំ​កន្លង​មក​នេះ។​​​​​​​​​

​ត្បិត​ថា​ចំណូល​របស់​ HTC បន្ត​ធ្លាក់​ចុះ​​មែន​ពិត​ ប៉ុន្តែ​តាម​រយៈ​កិច្ច​ព្រមព្រៀង​​ផ្ដល់​សិទ្ធ​ប្រើ​ទ្រព្យ​សម្បត្តិ​ និង​ក្រុម​អ្នក​ផលិត​ Hardware ឲ្យ​ទៅ​ Google ក្នុង​តម្លៃ​ ១,‌១ ពាន់​លាន​ដុល្លារ​ ​គេ​សង្ឃឹម​ថា​ HTC នឹង​អាច​ងើប​ឡើង​វិញ​បាន​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដែល​បច្ចុប្បន្ន​កំពុង​កាន់កាប់​ដោយ​ Samsung និង​ Apple៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី