កុំច្រឡំថាចាប់មួយប្រាវ! នេះហើយផ្លូវទាំង២០ខ្សែ មានប៉ូលិសចល័តព្រោងព្រាត

  • 2018-01-09 06:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទ្រង់ទ្រាយ​​ធំ​បំផុត​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំ​របស់​ លោក​នាយ​ឧត្ដម​សេនីយ៍ ជួន សុវណ្ណ ចាប់​តាំង​ពី​ថ្ងៃ​ទី ០៥ ខែ​មករា ឆ្នាំ​២០១៨ កំពុង​បន្ត​យ៉ាង​គគ្រឹកគគ្រេង​មិន​បន្ធូរ​ដៃ​ឡើយ ដរាប​ណា​នៅ​តែ​មាន​អ្នក​មិន​គោរព​ច្បាប់។ ខាង​ក្រោម​នេះ​ជា​គោលដៅ​ចាប់​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​​រាប់​បញ្ចូល​ទាំង​អ្នក​សេព​គ្រឿង​ស្រវឹង​លើស​កំណត់ នៅ​តាម​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន ​ក្នុង​ខណ្ឌ​ទាំង​១២​នៅ​រាជធានី​ភ្នំពេញ៖

១. ផ្លូវ​ជាតិ​លេខ ៥(ឃ្លាំង​សាំង​ឫស្សីកែវ)

២. មហាវិថី​ព្រះ​នរោត្ដម (​មុខ​ស្រាបៀ​អង្គរ)

៣. ផ្លូវ​ជាតិ​លេខ​៦ (ជិត​រង្វង់មូល​ខាង​កើត)

៤. ផ្លូវ​លេខ ១៩៨៦ (ខាង​កើត​ក្លឹប​ឌីយ៉ាម៉ង់)

៥. ផ្លូវ​លេខ ៤៧ (មុខ​វិទ្យាល័យ​វត្តភ្នំ)

៦. មហាវិថី​សម្ដេច​មុនីរ៉េត (ស្តុប​អាង​ទឹក)

៧. ផ្លូវ​ជាតិ​លេខ​១ (​គល់​ស្ពាន​ព្រះមុនីវង្ស​ខាង​កើត)

៨. ផ្លូវ​លេខ​៣៧១ (មុខ​ផ្សារ​ប៉េសេ)

៩. មហាវិថី​សហព័ន្ធ​រុស្ស៊ី (មុខ​វត្ត​សុភា​ឃួន)

១០. ផ្លូវ​លេខ ២៧១ (មុខ​ផ្សារ​ហេងលី)

១១. ផ្លូវ​លេខ​២៧១ (ស្ថានីយ​ទឹក​ស្អុយ​បឹង​ត្របែក)

១២. មហាវិថី​ព្រះមុនីវង្ស (មុខ​វិទ្យាល័យ​បឹង​ត្របែក)

១៣. ផ្លូវ​ជាតិ​លេខ៦ (មុខ​វិទ្យាល័យ​ព្រែក​លាភ)

១៤. ផ្លូវ​លេខ​៥៩៨ (មុខ​វិហារ​យេស៊ូ​គ្រិស្ត)

១៥. តីរវិថី​ព្រះស៊ីសុវត្ថិ (រង្វង់​មូល​សម្ដេច​សង្ឃ​ជួន ណាត)

១៦. មហាវិថី​កម្ពុជា​ក្រោម (ក្រោយ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី)

១៧. ផ្លូវ​ជាតិ​លេខ​១ (វាលស្បូវ)

១៨. ផ្លូវ​វ៉េងស្រេង (ផ្សារ​ត្រពាំង​ថ្លឹង)

១៩. មហាវិថី​ព្រះមុនីរ៉េត (ខាង​លិច​ផ្សារ​ដើមគរ)

២០. ផ្លូវ​ជាតិ​លេខ​៥ (ផ្សារ​តូច)

ខាង​ក្រោម​នេះ​គឺ​ជា​តារាង​បង្ហាញ​ពី​ផ្លូវ​សំខាន់ៗ​ និង​ថ្ងៃ​ចុះ​ចាប់​របស់​នគរបាល៖

អត្ថបទ៖ វឌ្ឍនៈ