Flash ទំហំ​ ១ TB នេះ​ អាច​ដោត​​ប្រើ​ជា​មួយ​​ទូរសព្ទ​បាន

  • 2018-01-09 08:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​ SanDisk បាន​បង្អួត​នូវ​​ផលិតផល​ Prototype ដែល​ជា​ Flash USB-C ទំហំ​ ១ TB មាន​រូបរាង​តូច​ជាង​គេ​ក្នុង​លោក ដែល​អាច​​ដោត​ប្រើ​ជា​មួយ​ Tablet ឬ​ទូរសព្ទ​ Android បាន។

មក​ទល់​ពេល​នេះ​ Flash ខាង​លើ​នៅ​ត្រឹម​ជា​ផលិតផល​ Prototype (ប៉ុន្តែ​ដំណើរ​ការ​បាន) ដោយ​គេ​មិន​ទាន់​ដឹង​ពី​តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​ទេ។

បើ​មើល​​លើ​ Hard Disk ប្រភេទ​ SSD ប្រើ​ USB-C ទំហំ​ ១ TB នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ ៣៥០ ដុល្លារ​បាត់​ទៅ​ហើយ​ ដូច​នេះ​ពិបាក​ស្រមៃ​ណាស់​ថា​ Flash ទំហំ​ ១ TB ​នេះ​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ៕

​​​​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី