Never Care ​​រំពឹងការពារ​ជើងឯក​​ចាស់​​​ ៧០​%​ ពាន MATIC នៅ​ថៃ​ចុង​សប្តាហ៍​នេះ

  • 2018-01-09 23:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ម្ចាស់​ជើង​ឯក​​ពាន​អន្តរជាតិ​ Matic ២០១៧ គឺ​ ក្រុម​ល្បី​របស់​កម្ពុជា​Never Care រំពឹង​ដល់ ៧០ % ក្នុង​ការ​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ក្នុង​ ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​​នេះ​ប្រចាំ​​ឆ្នាំ​២០១៨ គ្រោង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ថៃ ​ថ្ងៃ​ទី​១៣-១៤ ខែ​មករា ឆ្នាំ​២០១៨។

ក្រុម Never Care ( សេន តូ ​ទី១ ​ឆ្នេង )

​ប្រធាន​ក្រុម​ Never Care ប្រុស​ស្អាត សេន​ តូ បាន​ឲ្យ​ដឹង​ថា ​ក្រុម​របស់​ខ្លួន​​​​មាន​ការ​​​រំពឹង​ខ្ពស់​​​នេះ​ ដោយ​សារ​បច្ចុប្បន្ន​​ក្រុម​ទាំង​មូល​​​​យល់​​ចិត្ត​គ្នា​ច្រើន។ ទន្ទឹម​​នេះ ពួក​គេ​ក៏​​មាន​ក្ដី​កង្វល់​ខ្លះ​ៗដែរ។ ក្ដី​កង្វល់​ធំ​បំផុត​គឺ​សមាជិក​ថ្មី​​៣​រូប​​​ស្ទើរ​បទ​ពិសោធ​ក្នុង​​​ការ​ប្រកួត​អន្តរជាតិ​ ពិសេស​គឺ​ការ​ប្រកួត​​​​ក្រៅ​ប្រទេស​។

​ប្រធាន​ក្រុម​រូប​នេះ​បន្ថែម​ថា ​សម្រាប់​ប្រទេស​ដែល​ជា​ឧបសគ្គ​ធំ​បំផុត​​មាន​​​ពីរ​​គឺ ថៃ និង​ម៉ាឡេស៊ី។ ​បើ​ទោះ​ជា​មាន​កង្វល់​បែប​នេះ​ក្ដី​ ក្រុម​របស់​​លោក​ ​សំណូមពរ​​​អ្នក​គាំទ្រ​ឲ្យ​​បាន​ច្រើន ដើម្បី​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​ចេញ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា។​ សម្រាប់​ទស្សនៈ​របស់​ក្រុម​ទាំង​មូល​ផ្ទាល់​គឺ​បាន​ប្ដេជ្ញា​ថា នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ការពារ​ជើងឯក​ចាស់​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ។

ក្រុម Infinity

​សម្រាប់​ព្រឹត្តិការណ៍​​ខាង​លើ​នេះ​កម្ពុជា​មាន​ពីរ​ក្រុម​ដែល​បាន​ចូល​រួម​គឺ​ទី​១ Never Care ជា​ជើងឯក​ថ្នាក់​ជាតិ​ និង​ទី​២ ក្រុម​ Infinity ​ជា​ជើង​ឯក​រង​ថ្នាក់​ជាតិ​​។ ​

​ប្រទេស​ចូល​រួម​មាន​ចំនួន​​៦​​សម្រាប់ MATIC 2018 នៅ​ប្រទេស​ថៃ​ឆ្នាំ​នេះ​​គឺ​

  • ម្ចាស់​ផ្ទះ​ថៃ​ មាន​៣​ក្រុម​

  • កម្ពុជា​​ មាន​២​ក្រុម

  • ចិន​​​មាន​២​ក្រុម​

  • សិង្ហបុរី​​មាន​២​ក្រុម​

  • ម៉ាឡេស៊ី​​​មាន​២​ក្រុម​

  • ឥណ្ឌូណេស៊ី​​មាន​១​ក្រុម​

- ​សម្រាប់​ប្រាក់​រង្វាន់​​មាន​ដូច​ខាង​ក្រោម៖

  • ក្រុម​លេខ​១​ជា​​ជើង​ឯក​៖ ​១៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២​ជា​ជើង​ឯក​រង៖ ៧០០០​ដុល្លារ​អាមេរិក​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៣៖​ ៤០០០​ដុល្លារ​អាមេរិក​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៤៖ ២៥០០​ដុល្លារ​អាមេរិក ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​