Pep មើល​ឃើញ​កីឡាករ​ប្រេស៊ីល​ម្នាក់​ទុក​ជំនួស Fernandinho និង Toure

  • 2018-01-10 02:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola អ្នក​ចាត់ការ​ក្រុម Manchester City កំពុង​សម្លឹង​ចាប់​អារម្មណ៍​​លើ​ខ្សែ​បម្រើ​របស់​ក្រុម Shakhtar Donetsk ម្នាក់​ឈ្មោះ​ថា Fred ដើម្បី​ជា​តួ​ជំនួស​កីឡាករ​វ័យ​ជ្រេ Fernandinho និង Yaya Toure។

កីឡាករ​ប្រេស៊ីល​វ័យ​២៤​ឆ្នាំ​ Fred បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ទាក់​ចិត្ត Pep ពេល Man City ជួប​ជាមួយ Shakhtar នៅ Champions League កាល​ពី​ដើម​រដូវ​កាល ចំណែក​តម្លៃ​ខ្លួន​ពេល​នេះ​គឺ​៣០​លាន​ផោន។

Fernandinho នឹង​ឈាន​ដល់​វ័យ​៣៣​ឆ្នាំ​នៅ​ខែ ឧសភា​ខាង​មុខ ខណៈ Yaya Toure និង​ផុត​កុងត្រា​នៅ​ចប់​រដូវ​កាល ដូច្នេះ Pep ត្រូវ​រក​កីឡាករ​​ល្អ​ម្នាក់​ដើម្បី​ជំនួស​តំណែង​កីឡាករ​ទាំង​ពីរ។ យ៉ាងណាក្ដី ការ​ផ្ទេរ​របស់ Fred មក​កាន់​ទឹក​ដី​អង់គ្លេស​នៅ​ខែ មករា​នេះ​អាច​នឹង​ទំនង​មិន​អាច​កើត​ឡើង​ទេ តែ​ City ចាប់​ផ្ដើម​ទាក់ទង​ពី​ឥលូវ​ឲ្យ​ហើយ​​ ដើម្បី​​ជា​ស្ពាន​​ទិញ​ផ្លូវ​ការ​នៅ​រដូវ​ក្ដៅ​ក្រោយ។

Fred បាន​មក​ដល់ Shakhtar Donetsk កាល​ពី​ឆ្នាំ​២០១៣ និង​បាន​បង្ហាញ​ខ្លួន​ក្នុង​​​លីគ​៩០​ប្រកួត ទាត់​បញ្ចូល​ទី​៩​គ្រាប់ ហើយ​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន​មួយ​ចំនួន​ដូច​ជា Ukrainian Premier League ២០១៣-១៤, Ukrainian Cup ២០១៥-១៦ និង Ukrainian Super Cup ២០១៣,២០១៤ និង ២០១៥៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី