កុនថៃ ១០រឿងល្បីរន្ទឺគ្រប់កន្លែង និងរកចំណូលបានកប់ក្ដោងស្មានមិនដល់
- 2018-01-11 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុនថៃ ១០រឿងល្បីរន្ទឺគ្រប់កន្លែង និងរកចំណូលបានកប់ក្ដោងស្មានមិនដល់
ចន្លោះមិនឃើញ
ជឿថាមានប្រិយមិត្តជាច្រើនចូលចិត្តទស្សនារឿងកុន ព្រោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយអស់ទុក្ខកង្វល់នានាបានមួយរយៈ។
មិនថាជារឿងក្នុងស្រុក ឬក្រៅស្រុកឡើយសុទ្ធតែទទួលបានការគាំទ្រច្រើន ហើយទោះបីរឿងខ្លះមានអាយុកាលយូរទៅហើយក្ដី តែវានៅតែមានការនិយមទស្សនា។ ពិសេសជាងនេះទៀត រឿងទាំងនោះ សុទ្ធតែជារឿងដែលរកចំណូលបានខ្ពស់ទាំងអស់ ព្រោះមានសន្ទុះនៃការចូលទស្សនាច្រើន។ ថ្ងៃនេះ សូមបង្ហាញជូនរឿងថៃទាំង ១០ដែលមានការនិយមទស្សនាច្រើនពីសំណាក់មហាជន។
តើភាពយន្តខ្នាតធំទាំងនោះ អាចរកចំណូលបានប៉ុន្មានខ្លះ បើល្បីម្ល៉ឹងៗ៖
១. រឿង "Pee Mak Phra Khanong” រកចំណូលបាន ១ពាន់លានបាត (ប្រហែល ៣១ ១៣០ ០០០ ដុល្លារ)
២. រឿង "The Legend Of Suriyothai” រកចំណូលបាន ៥៥០លានបាត (ប្រហែល ១៥ ៥៦៥ ០០០ ដុល្លារ)
៣. រឿង "I Fine... Thank You... Love You” រកចំណូលបាន ៣២៦,១លានបាត (ប្រហែល ១០ ១៤៨ ២៣២ ដុល្លារ)
៤. រឿង "The Legend Of Naresuan ភាគទី ១” រកចំណូលបាន ២១៩,១៦លានបាត (ប្រហែល ៦ ៨១៥ ៨៧៦ ដុល្លារ)
៥. រឿង "The Legend Of Naresuan ភាគទី ២” រកចំណូលបាន ២១៦,៨៧លានបាត (ប្រហែល ៦ ៧៤៤ ៦៥៧ ដុល្លារ)
៦. រឿង "The Legend Of Naresuan ភាគទី ៣” រកចំណូលបាន ២០៣,៧លានបាត (ប្រហែល ៦ ៣៣៥ ០៧០ ដុល្លារ)
៧. រឿង "The Legend Of Naresuan ភាគទី ៥” រកចំណូលបាន ១៩៧,៨១លានបាត (ប្រហែល ៦ ១៥១ ៨៩១ ដុល្លារ)
៨. រឿង "Tom-Yum-Goong” រកចំណូលបាន ១៨៣,៣៥លានបាត (ប្រហែល ៥ ៧០២ ១៨៥ ដុល្លារ)
៩. រឿង "ATM: Er Rak Error” រកចំណូលបាន ១៥២,៥លានបាត (ប្រហែល ៤ ៧៤២ ៧៥០ ដុល្លារ)
១០. រឿង "Bang Rak Chan” រកចំណូលបាន ១៥១លានបាត (ប្រហែល ៤ ៦៩៦ ១០០ ដុល្លារ)