Real Madrid ស្មើ​ Numancia តែ​​​ឡើង​វគ្គ​បន្ត​ដោយ​សារ​លទ្ធផល​ជើង​ទី​មួយ​

  • 2018-01-11 03:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​៤​គ្រាប់​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ជើង​ទី​២​ Spanish Copa del Rey រវាង​ Real Madrid និង​ Numancia យប់​មិញ។​

Vázquez

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Santiago Bernabeu លេង​បាន​១០​នាទី​ខ្សែ​បម្រើ​ Vázquez តែត​បញ្ចូល​ទី​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មួយ​គ្រាប់​មុន។ ការ​នាំ​មុខ​របស់​ Real មិន​បាន​ដល់​ចប់​វគ្គ​ទី​មួយ​ទេ​ពោល​គឺ​នាទី​៤៥​ Fernández Hierro បាន​ស៊ុត​ឲ្យ​ Numancia ស្មើ​បាន​វិញ។

វគ្គ​ទី​២​ Vázquez ដដែល​បាន​រក​ឃើញ​គ្រាប់​ទី​ពីរ​ឲ្យ​ក្រុម​លោក​ Zidane ក្រោយ​ទាត់​ផ្កាប់​ចាន​ទម្លុះ​អ្នក​ចាំ​ទី​ ប៉ុន្តែ​ Hierro ក៏​តែត​បាន​១​គ្រាប់​ទៀត​ដែរ​នៅ​នាទី​៨២​ឲ្យ​ក្រុម​ Numancia ស្មើ​គ្នា​ជាមួយ​ Real Madrid ២-២ បើ​ទោះ​ជា​ជើង​ទី​មួយ​ពួកគេ​ចាញ់​ ៣​ទល់​នឹង​០​ ក៏​ដោយ។ លទ្ធផល​គូ​ដទៃ​ Alaves ២ - ០ SD Formentera ខណៈ​ Villarreal ២ – ១Leganes៕

អត្ថបទ៖ វិរ័ត្ន