ប្រធាន​ក្រុម​វៀតណាម ខិតជិត​​ទៅ​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ជាមួយ វឌ្ឍនាកា

  • 2018-01-11 05:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​វៀតណាម​កីឡាករ Nguyen Van Quyet  គ្រោង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Kedah នៃ​លីគ​កំពូល​ម៉ាឡេស៊ី។ នេះ​បើ​តាម​ប្រធាន​ក្លឹប Hà Nội បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ។

​​លោក Nguyen Quoc Hoi ដែល​ជា​ប្រធាន​ក្លឹប Hà Nội FC បាន​និយាយ​ថា ប្រសិន​ជា​ Nguyễn Văn Quyết ទៅ​គឺ​ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​ ព្រោះ​ខ្សែ​បម្រើ​រូប​នេះ​នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀ​ជាមួយ Hà Nội FC។ ប្រធាន​ក្លឹប​ដដែល​បន្ត​ថា ក្លឹប​ទទួល​បាន​សំណើ​ពី Muang Thong United, Buriam United និង Kedah FA  តែ​កីឡាករ​ខ្លួន​ឯង​ចង់​ទៅ​លេង​ម៉ាឡេស៊ី​ជាង។

“Van Quyet នៅ​សល់​កិច្ចសន្យា​២​ឆ្នាំ​ទៀត ដូច្នេះ​បើ​ទៅ​គឺ​ស្ថិត​ក្នុង​កិច្ចសន្យា​ខ្ចី​ជើង សម្រាប់​រយៈពេល​១​ឆ្នាំ។ ពួក​យើង​បាន​ណែនាំ​គេ​ឲ្យ​ទៅ​លេង​នៅ​ប្រទេស​ថៃ។ យ៉ាណាក្ដី ខ្លួន​គេ​ផ្ទាល់​ចង់​ទៅ​ម៉ាឡេស៊ី"។ សម្ដី ប្រធាន​ក្លឹប Hà Nội FC៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ