Ten Hagថា Man Utd គួរពង្រឹងទម្រង់លេងឲ្យល្អឡើងវិញ ក្រោយចាញ់ Crystal Palace បាក់មុខ
- 2024-05-07 12:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hagថា Man Utd គួរពង្រឹងទម្រង់លេងឲ្យល្អឡើងវិញ ក្រោយចាញ់ Crystal Palace បាក់មុខ
ចន្លោះមិនឃើញ
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន BBC នៅក្នុងថ្ងៃនេះក្រោយចាញ់ក្លឹប Crystal Palace នូវក្របខ័ណ្ឌ Premier League ០-៤ថា ក្លឹបលោកគួរតែពង្រឹងទម្រង់លេងឲ្យល្អឡើងវិញ។
លោក Ten Hag បាននិយាយថា៖" ក្នុងនាមជា Manchester United យើងត្រូវតែពង្រឹងទម្រង់លេងឲ្យល្អឡើងវិញ "។
លោកបន្តថា៖" កីឡាករដែលជាប់ជម្រើសចូលលេងក្នុងការប្រកួតទាំងអស់គួរតែធ្វើយ៉ាងណាលេងឲ្យបានល្អឡើងវិញ។ យើងស័ក្ដិសមនឹងចាញ់ណាស់។ ទម្រង់លេងរបស់យើងនៅក្នុងថ្ងៃនេះគឺមិនដូចអ្វីដែលយើងរំពឹងទុកទេ "។
ក្រោយចាញ់ការប្រកួតមួយនេះ Man Utd ធ្លាក់ទៅដល់លេខរៀងទី៨ នៅតារាង Premier League ដោយមាន ៥៤ពិន្ទុ។ ក្លឹបនេះអាចនឹងបាត់បង់ឱកាសចូលក្នុងការប្រកួត UEFA នានានៅរដូវកាលក្រោយ។
ទោះលទ្ធផលបែបណាក៏ដោយលោក Ten Hag នៅតែខ្វល់ថាអនាគតរបស់លោកនៅ Man Utd នឹងទៅជាយ៉ាងណាដោយលោកនៅតែនិយាយថានឹងខិតខំដឹកនាំក្លឹបនេះឲ្យអស់លទ្ធភាព៕