រដ្ឋលេខាធិការក្រសួងអប់រំ៖ អំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យចែករំលែកព័ត៌មានពីការប្រកួតសិស្សឧត្ដមសិក្សា
- 2024-05-18 16:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋលេខាធិការក្រសួងអប់រំ៖ អំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យចែករំលែកព័ត៌មានពីការប្រកួតសិស្សឧត្ដមសិក្សា
ចន្លោះមិនឃើញ
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ឲ្យស៊ែចែករំលែកព័ត៌មានពីការប្រកួតកីឡាសិស្សឧត្ដមសិក្សាឲ្យបានកាន់តែច្រើនដើម្បីឲ្យមហាជនទូទៅបានដឹងព័ត៌មាន និងអត្ថន័យពិសេសនានានៃការប្រកួតមួយនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំបានឲ្យដឹងអំឡុងប្រជុំគណៈកម្មការគ្រប់ផ្នែកជាមួយប្រតិភូនារសៀលថ្ងៃមិញនេះថា ដើម្បីឲ្យព្រឹត្តិការណ៍នៃការប្រកួតកីឡាសិស្សឧត្ដមមួយនេះកាន់តែសុះសាយ និងដឹងឮកាន់តែច្រើនសូមផ្នែកពាក់ព័ន្ធទាំងអស់ចូលរួមចែករំលែក ផ្សព្វផ្សាយព័ត៌មានល្អៗឲ្យបានច្រើន។ ដើម្បីឲ្យជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទូទៅបានដឹង និងបានយល់អត្ថន័យនៃការប្រកួតនេះកាន់តែច្រើន។
មួយវិញទៀតការចែករំលែកផ្សព្វផ្សាយពីការប្រកួតនានាបង្ហាញពីសកម្មភាព សមត្ថភាពលេចធ្លោរបស់សិស្សក្នុងសកលវិទ្យាល័យរបស់ខ្លួនផង និងលើកទឹកចិត្តដល់សិស្សនិស្សិតផ្សេងៗឲ្យងាកចាប់អារម្មណ៍ ឬចាប់ផ្ដើមហ្វឹកហាត់កីឡាផង។ ការប្រកួតនេះក៏នឹងអាចរកឃើញនូវនិមិត្តរូប (Idol) ចំពោះសមត្ថភាពកីឡា ឬលក្ខណៈពិសេសរបស់សិស្សនៃឧត្ដមសិក្សានានាផងដែរ ដូច្នេះការចូលរួមចែករំលែកព័ត៌មានគឺមានសារសំខាន់។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នេះធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ ២៧ ខែឧសភា នៅរាជធានីភ្នំពេញ។ ការប្រកួតនេះគឺមាន ១៣ ប្រភេទកីឡា និងមានគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាចូលរួមសរុបមានចំនួន៤៧ ប្រកួតលើ ១០៣វិញ្ញាសា៕