Mate10 Pro តម្លៃ​ក្បែរៗ ៩០០ ដុល្លារ​ ទើប​មក​ដល់​ម្សិលមិញ​នេះ

  • 2018-01-11 07:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Huawei កម្ពុជា​បាន​ប្រកាស​បញ្ចេញ​លក់​ស្មាតហ្វូន​ជំនាន់​ក្រោយ​កម្លាំង​ម៉ាស៊ីន​កប់​ស៊េរី​មួយម៉ូឌែល​គឺ​ Mate 10 Pro នៅ​ទីផ្សារ​ក្នុង​ស្រុក​​​កាល​ពី​ម្សិលមិញ​ជាមួយ​តម្លៃ​ ៨៦០ ដុល្លារ​។ តោះ! មក​មើល​​​ចំណុច​ពិសេសៗ​ដែល​មាន​លើ​ Huawei Mate10 Pro។

១. កាមេរ៉ា

ប្រិយមិត្ត​ដែល​បាន​កាន់ Mate 10 Pro ​ដំបូង​ចំណាប់​​អារម្មណ៍​​មុន​គេ​បង្អស់​គឺ កាមេរ៉ា​ភ្លោះ​​ខាងក្រោយ​​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​​កាមេរ៉ា​លំដាប់​ពិភពលោក Leica ដែល​អ្នក​ធ្លាប់​ឃើញ​មាន​​តាំង​ពី​ស៊េរី P9 មក​ម៉េ្លះ។

ស្មាតហ្វូន​នេះ​​បំពាក់​​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ មួយ​គ្រាប់​ជា​ប្រភេទ Colour Sensor ទំហំ 12MP មាន Aperture f/1.6 ប្រើ​មុខងារ OIS រី​ឯ​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ Monochrome Sensor ទំហំ 20MP មាន Aperture f/1.6។

មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI កាមេរ៉ា Huawei នឹង​ផ្លាស់ប្តូរ​ម៉ូដ​ដោយ​ស្វ័យ​ប្រវត្តិ ឧប​មា​អ្នក​ថត​រូប​បែប Close-up ជាមួយ​នៃ​ផ្កា​ណា​មួយ ភ្លាម​នោះ​វា​នឹង​លោត​ចូល Macro Mode ឲ្យ​តែ​ម្តង។​

ឯ​មុខងារ Auto-Detection សង្កេត​ឃើញ​ធ្វើ​ការ​រាង​យឺត​បន្តិច ហើយ​បើ​ធៀប​ទៅ​ម៉ូដែល​ចាស់ P10 និង P10 Plus យើង​អាច​នឹក​ដល់​ម៉ូដែល​មុន​ជាង ប៉ុន្តែ​វា​គ្រាន់​ជា​ចំណុច​អវិជ្ជមាន​តូច​មួយ​ប៉ុណ្ណោះ បើ​ក្រឡេក​ទៅ​ទិដ្ឋភាព​រូប​បែប Low-light ម៉ូដែល 10 Pro ធ្វើ​បាន​កាន់​តែ​វិសេសវិសាល ជួយ​កាត់​បន្ថយ​គ្រាប់ Noise ឲ្យ​នៅ​តិច ល្មម​យើង​ពេញ​ចិត្ត​នឹង​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម។​

ចំណែក​ឯ​ការ​ថត​វីដេអូ​នៅ​ទីតាំង​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​ទទួល​យក​បាន ប៉ុន្តែ​នៅ​ទីតាំង​ខ្សោយ​ពន្លឺ ភាព​ទប់​លំនឹង​នៃ​ម៉ូដែល Pro ហាក់​ធ្វើ​មិន​ទាន់​ល្អ​គ្រប់ ១០ នោះ​ឡើយ។​

២.កម្លាំង​ម៉ាស៊ីន

Mate10 Pro ​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ក្រោយ Hisilicon Kirin 970 បន្សំ​បច្ចេកវិទ្យា AI កម្រិត​ខ្ពស់ បាន​ជួយ​លើក​កម្លាំង​ម៉ាស៊ីន​របស់ 10 Pro ដំណើរការ​កាន់​តែ​អស្ចារ្យ។ អម RAM 6GB បូក GPU ប្រភេទ Mali-G72 MP12 ជួយ​ឲ្យ​ម៉ាស៊ីន​រត់​លើ​ហ្គេម​មាន​ក្រាហ្វិក​ធំ មិន​ទាក់ ហើយ​អាច​បើក​កម្មវិធី​ច្រើន​ដោយ​មិន​ព្រួយ​ថា​យឺត​ម៉ាស៊ីន។​ CPU ប្រភេទ Octa-Core ល្បឿន 4x2.4GHz + 4x1.8GHz ធានា​ធ្វើ​ឲ្យ​អ្នក​ប្រើ មិន​ងាយ​រអ៊ូ​ពី​ចំណុច​អវិជ្ជមាន​នៃ​ម៉ាស៊ីន​ឡើយ។ ផ្អែក​តាម Geekbench និង Antutu នៃ​ការ​វាស់​ស្ទង់​ពិន្ទុ​ល្បឿន​ដំណើរការ Mate 10 Pro ឈរ​លើ Galaxy S8។

កាល​ពី​ខែ​តុលា ឆ្នាំ ២០១៧ Huawei បាន​ប្រកាស​បង្ហាញ​នូវ​ ជាមួយ​តម្លៃ​ក្រៅ​ស្រុក​ប្រមាណជា ៩៣៥ ដុល្លារ។

អត្ថបទ៖ រក្សា