មក​ដឹង​ចំណុច​ខ្លាំង​រវាង​ រឿង​ សោភ័ណ្ឌ​ និង​ អូប៉​ មុន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​សប្ដាហ៍​នេះ

  • 2018-01-11 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ CNC​ សប្ដាហ៍​នេះ​រវាង​ជើង​ខ្លាំង​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​ឆ្លងដែនមក​ពី​ថៃ​ អូប៉​ ស​ថ​ វីស៊ីត​ មក​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​និង​ប្រវត្តិ​ខ្លះ​ៗ​របស់​ពួកគេ​ទាំង​ពីរ។​

កីឡាករ​ រឿង សោភ័ណ្ឌ​

រឿង​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ម្នាក់​ដែរ​មាន​កណ្ដាប់​ដៃ​ធ្ងន់​ហើយ​រហ័ស​ ចំណែក​ស្នៀត​កែង​ ឬ​ទាត់​នោះ​ គេ​សុទ្ធ​តែ​អាច​ប្រើ​បាន​ទាំង​អស់​ប៉ុន្តែ​មិន​សូវ​ប្រើ​ច្រើន​ដូច​កណ្ដាប់​នោះ​ទេ​ អាច​ថា​ក្បាច់​សម្លាប់​របស់​គេ​គឺ​កណ្ដាប់​ដៃ​តែ​ម្ដង។​ ចំណុច​ខ្លាំង​របស់​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ខាង​លើ​នេះ​មួយ​ទៀត​នោះ​គឺ​ចិត្ត​សឿង​ហ៊ាន​ប្ដូរ​ និង​វ៉ៃ​ដោយ​ភាព​ឆ្លាតវៃ។​ បើ​ទោះ​ជា​មាន​ខ្លាំង​ដូច​នេះ​មែន​ ប៉ុន្តែ​ សោភ័ណ្ឌ​ ក៏​មាន​ចំណុច​ខ្សោយ​ខ្លះ​ដែរ​គឺ​ចាញ់​ជង្គង់​ នៅ​ពេល​ដែល​ប៉ះ​ដៃ​គូ​ដែល​ល្អ​ចាប់​ឡាំ​ហើយ​ វា​ពិបាក​ខ្លាំង​សម្រាប់​រូប​គេ​យក​ឈ្នះ​ព្រោះ​ខ្លួន​ចូល​ចិត្ត​វ៉ៃ​ឆ្ងាយ។​ មួយ​ទៀត​នោះ​ជើង​ខ្លាំង​ខាង​លើ​មាន​កម្ពស់​ទាប​ ពេល​ប៉ះ​អ្នក​ខ្ពស់​ពិបាក​ជា​ពិសេស​ពេល​អោប។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​កម្មវិធី​ខ្សែក្រវាត់​របស់​ CNC​ នេះ​ ពោល​បេក្ខភាព​ទាំង៤នាក់​របស់​ថៃ​សុទ្ធតែ​ធ្លាប់​ចាញ់​ខ្លួន​ទាំង​អស់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ និង​បន្ត​ឈ្នះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទៀត​ពោល​គិត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់។​

កីឡាករថៃ អូប៉ ស​ថ​ វីស៊ីត

អូប៉​ ស​ថ​ វីស៊ីត​ ជា​ជើង​ខ្លាំង​របស់​ថៃ​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ រួម​និង​ពាន​រង្វាន់​ម៉ារ៉ាតុង​របស់​បាយ័ន​ទៀត​ផង។​ អ្នក​ប្រដាល់​រូប​នេះ​ក៏​ធ្វើ​បាន​ល្អ​ដែរ​ ក្នុង​កម្មវិធី​ខ្សែក្រវាត់​របស់​ CNC​ ៥ប្រកួត​ចាញ់​១ដង​នោះ​ទេ​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ កីឡាករ​រូប​នេះ​មាន​ជំហរ​រឹងមាំ​ និង​ល្អ​គ្រប់​ស្នៀត​ មិន​ថា​កណ្ដាប់​ដៃ​ បោះ​ជង្គង់​ ចាប់​ឡាំ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ ថែម​ទាំង​ចេះ​ធាក់​ឬ​ទាត់​កាត់​ដៃ​គូ​បាន​ល្អ​ទៀត​ផង។​ ស្នៀត​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ​ទាត់​ផ្កាប់​ចាន​ មាន​កីឡាករ​ថៃ​ និង​អ្នក​ប្រដាល់​ច្រើន​នាក់​សន្លប់​ក្រោម​ក្បាច់​នេះ។​ អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ម្នាក់​នេះ​ស្ទើរ​តែ​គ្មាន​ចំណុច​នោះ​ឡើយ​ ប៉ុន្តែ​ក៏​ធ្លាប់​សន្លប់​ធំ​ដោយ​សារ​កណ្ដាប់​ដៃ​របស់​ រឿង​ សោភ័ណ្ឌ​ ម្ដង​ដែរ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ដូច្នេះ​អាច​ថា​មុខ​រៀង​ជ្រាយ​បន្តិច​ដែរ។​

កីឡាករ​ សៅ​ វណ្ណា​
កីឡាករ អ៊ុំ​ វណ្ណេត

សម្រាប់​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ជួប​គ្នា​៤លើក​មក​ហើយ​ ពោល​នៅ​សង្វៀន​៣លើក​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​១លើក​នៅ​សង្វៀន​ CNC​ ក្នុង​នោះ​ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ ៣​ ខណៈ​ អូប៉​ ស​ ថ​ វីស៊ីត​ ឈ្នះ​តែ​១លើក​នោះ​ទេ។​

នៅ​ថ្ងៃសៅរ៍​ ទី១៣​ ខែ​មករា​ ២០១៨​ សប្ដាហ៍​នេះ​គឺ​មាន​សង្វៀន​២ ដែល​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​នោះ​ទី១​ នៅ​​ CNC​ រវាង​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ អូប៉​ ស​ថ​ វីស៊ីត​(ថៃ)​ដណ្ដើមខ្សែក្រវាត់​ទម្ងន់ ៦៩គីឡូក្រាម​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ​ ខណៈ​នៅ​សង្វៀន​ TV5​ រវាង​ អ៊ុំ​ វណ្ណេត​ ប៉ះ​កីឡាករ​ជំនាន់​ក្រោយ​ សៅ​ វណ្ណា​ ដណ្ដើម​ពានរង្វាន់ TV5 Knock Out Series By Kecent ចាប់​ពី​ម៉ោង​ ៥ល្ងាច៕​

អត្ថបទ៖ នួន ស៊ីណា​