តារា៥ រូប ហ៊ានថតជាមួយពស់វែកក្របី ទាំងព្រលឹងចុងសក់
- 2018-01-12 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា៥ រូប ហ៊ានថតជាមួយពស់វែកក្របី ទាំងព្រលឹងចុងសក់
ចន្លោះមិនឃើញ
Vj Alaskoo ឈួន ពន្លឺ សាវីន ហ្វីលីព ញ៉ែម សុគន្ធ និង កញ្ញា ម៉ៃយ៉ា សុទ្ធតែបានថតជាមួយ ពស់វែកក្របី ដែលជាពស់មួយប្រភេទកាចសាហាវគួរឲ្យខ្លាច ត្បិតអីវាជាពស់មានពិសច្រើន។ ប្រសិនបើចឹកហើយ មិនមានការជួយសង្គ្រោះទាន់ពេលវេលា ច្បាស់ជាមួយគ្រោះថ្នាក់ដល់ជីវិតជាក់ជាមិនខាន។
អ្នកទាំង៥ កំពុងតែសម្ដែងភាពយន្តថ្មីដែលដឹកនាំសម្ដែងដោយផលិតករល្បីឈ្មោះ ហ្វៃ សំអាង មានចំណងជើងថា "កូនពស់កេងកង"។ តាមការឲ្យដឹងពី Vj Alaskoo ពួកគេទាំង៣ បានសម្ដែងឈុតរួមគ្នា ជាមួយសត្វពស់វែកក្របី កាលពីពេលថ្មីៗនេះ ដោយក្នុងសកម្មភាពនៃការសម្ដែង ម្នាក់ៗសុទ្ធតែមានការភ័យខ្លាច ព្រលឹងចុងសក់ដូចៗគ្នា ប៉ុន្តែដោយមានម្ចាស់ពស់វែកនោះ ជាគ្រូពស់នៅក្បែរ ក៏មានទំនុកចិត្ត។
“ពស់នេះវាកាចណាស់បង ឡើងប៉ិនកដៃ ប្រវែង១ម៉ែត្រកន្លះ យើងកាន់វាថ្នមៗខ្លាចវា ឈឺខ្លួន វាខាំយើង វា ព្រួសពិសដាក់យើង មានគ្រូពស់នៅក្បែរដែរ តែនៅតែភ័យហ្នឹងបង ម៉ៃយ៉ា គាត់ស្រីសម្ដែងបាន រឿងអីខ្ញុំធ្វើមិនបាន" Vj Alaskoo ថ្លែង។
តារាសម្ដែងមុខស្រដៀងកូនកាត់ឥណ្ឌារូបនេះបានរៀបរាប់ថា លោកបានសម្ដែងជា តួឈ្មោះ នាយ ដូច លោក ឈួន ពន្លឺ សម្ដែងតួឈ្មោះ នាយដន លោក សាវីន ហ្វីលីព សម្ដែងតួឈ្មោះ ពូជា លោក ញ៉ែម សុគន្ធ សម្ដែងជាតួមាណព និង កញ្ញា យ៉ៃយ៉ា សម្ដែងជា នាងចំប៉ា។
តាមការបញ្ជាក់ពី Vj Alaskoo រឿង "កូនពស់កេងកង" បានថតជាង៦០%ហើយ។ ក្រៅពីតារាទាំង៣រូបនេះ រឿងមួយនេះប្រមូលផ្ដុំតារាល្បីប្រចាំប្រទេសជាច្រើនរូបផ្សេងទៀត ក្នុងនោះរួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា, កញ្ញា ឌុច លីដា, លោកឈឹម សក្កដា, កញ្ញា ម៉ាក់ សែន សូនីតា អ្នកនាង លី ម៉ារីណា លោក ញ៉ៃម សុគន្ធ លោក អែត វីន និង តារាកិត្តិយសជាច្រើនដួងទៀត។