ចិន​ចំណេញ​រាប់​ម៊ឺន​លាន​ដុល្លារ​ ពី​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាល​ពី​ឆ្នាំ​មុន

  • 2018-01-12 14:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​រដ្ឋបាល​ទូទៅ​គយ​របស់​ចិន បាន​ឲ្យ​ដឹង​ថា​ចិន​បាន​ចំណេញ​រាប់​ម៊ឺន​លាន​ដុល្លារ​ពី​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ។

ក្នុង​ថ្ងៃ​សុក្រ​នេះ រដ្ឋបាល​ទូទៅ​គយ​របស់​ចិន បាន​ប្រកាស​ថា ចិន​បាន​ចំណេញ ២៧៥.៨ ប៊ីលាន​ដុល្លារ​ (ឬ​ជាង ២៧​ម៊ឺន​លាន​ដុល្លារ) ពី​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​ទៅ។ ទិន្នន័យ​នេះ បាន​កើន​ឡើង​ដល់​ទៅ ៨.៦% បើ​ធៀប​នឹង​ឆ្នាំ ២០១៦។ តួលេខ​នេះ ស្មើ​នឹង​ ៦៥% នៃប្រាក់​ចំណេញ​របស់​ចិន​សរុប​ពី​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក។

ការ​នាំ​ចូល​ទំនិញ​របស់​ចិន បាន​កើន​ឡើង​ត្រឹម​តែ ៤.៥% ប៉ុណ្ណោះ ខណៈ​ការ​នាំ​ចេញ​ទំនិញ​របស់​យក្ស​អាស៊ី​មួយ​នេះ កើន​ឡើង​ដល់​ទៅ ១០.៩% បើ​ធៀប​នឹង​ឆ្នាំ ២០១៦។

ការ​កើន​ឡើង​នូវ​អតុល្យភាព​ពាណិជ្ជកម្ម​នេះ ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ ជាពិសេស​ក្រោម​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ មួយ​រយៈ​ចុង​ក្រោយ​នេះ ជា​រឿយៗ​មហា​អំណាច​មួយ​នេះ បាន​ចោទ​ចិន​ថា​បាន​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មោះ​ត្រង់ ដោយ​មិន​ព្រម​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ឲ្យ​ទំនិញ​អាមេរិក និង​មាន​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា៕

ប្រភព៖ South China Morning Post   អត្ថបទ៖ សេរី មង្គល