មិនសង្ហាទេ តែទៅណាមានគេសុំថតរញ៉ៃ ព្រោះតែរឿងមួយនេះ

  • 2018-01-13 02:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​ក្មេងៗ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ព្រោះ​តែ​រូបរាង​មិន​សង្ហា​របស់​លោក ដោយ​ពួកគេ​ប្រដូច​ទៅនឹង​តួអង្គ Mauiដែលគេចូលចិត្តក្នុងរឿងMoana។ 

លោកWilliamVa'anaធ្វើការ​ជា​អ្នក​គិតលុយ​ក្នុង​ហាង​មួយ​កន្លែង​នៅ​រដ្ឋហាវ៉ៃ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​ក្មេងៗ​ភ្ញាក់ផ្អើល​ព្រោះ​តែ​រូបរាង​ស្រដៀង​នឹង​បុរស​មាឌ​ធំ​ក្នុង​ភាពយន្ត​គំនូរជីវចល​ដ៏​ល្បីល្បាញ​របស់​Disney។ 

ពេលកុមារី Ryley អាយុ​៨ឆ្នាំ​និង​Rylyn​អាយុ​៥​ឆ្នាំ​ចូល​ទៅ​ហាង​មួយ​កន្លែង​ ហើយ​ប្រទះ​នឹង William ពួក​គេ​បាន​ស្រែក​ដោយ​រំភើប​ថា​"នោះគឺជាMaui!"។

ដោយសារ​មនុស្ស​ជាច្រើន​ពិសេស​ក្មេងៗ​បាន​សើច​សប្បាយ​នឹង​រូបរាង​របស់​លោក​ William​បានស្លៀកពាក់និងតុបតែងឲ្យដូច​Maui​បេះបិទ​ដើម្បី​ឲ្យ​ពួកគេ​បាន​ថតរូប​យ៉ាង​សប្បាយ​ជាមួយ​នឹងលោក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត