អស់បារម្ភរឿងស្ទះហើយ! ទូកដឹកអ្នកដំណើរតាមផ្លូវទឹកថ្មីនឹងមានចំណតជិតៗភ្នំពេញបង្កើយ
- 2018-01-14 06:59:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្ភរឿងស្ទះហើយ! ទូកដឹកអ្នកដំណើរតាមផ្លូវទឹកថ្មីនឹងមានចំណតជិតៗភ្នំពេញបង្កើយ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ បានប្រកាសថានឹងបើកដំណើរការទូកដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ជាមួយនឹងទូកដឹកអ្នកដំណើរ ០២គ្រឿង និងចំណតយ៉ាងហោចណាស់ ០៤ចំណតសិន។
បន្ទាប់ពីធ្វើគម្រោងខាងលើហើយ ក្រសួងនឹងពង្រីកបន្ថែមកំពង់ផែចំនួន១៥ ចំណតដើម្បីដឹកអ្នកដំណើរ (ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ) រួមមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
តាមសេចក្ដីប្រកាសបញ្ជាក់ថា ចំណតទាំង១៥ គ្រោងនឹងធ្វើបន្ថែមដូចជា:
ចំណតរាជធានីភ្នំពេញ
ទី១: គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) ទី២: គីឡូម៉ែត្រលេខ៦ ទី៣: ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី ទី៤: ផែបណ្ដែតមុខផ្សាររាត្រី ទី៥: កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ ទី៦: ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត ទី៧: ចំណតរថយន្តចាក់អង្រែក្រោម ទី៨: បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ ទី៩: ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) ទី១០: ជាប់សណ្ឋាគារសុខាភ្នំពេញ ទី១១: ភូមិកោះនរា ទី១២: កំពង់ចម្លងក្តីតាកុយ ទី១៣: កំពង់ចម្លងតាព្រហ្មមាត់ក្រសះ
ចំណតនៅខេត្តកណ្តាល
ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) ទី២: កំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាថែទាំផ្លូវជាតិលេខ៧ កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅថា សេវាដឹកជញ្ជូនតាមទូក និងកាណូត នៅរាជធានីភ្នំពេញ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០១៨នេះ។ លោកអះអាងថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍បានមួយចំនួន ព្រមទាំងមិនធ្វើឲ្យខូចផ្លូវថ្នល់ ហើយការចំណាយលើសេវាដឹកជញ្ជូនតាមផ្លូវទឹក ក៏មានតម្លៃថោកផងដែរ៕