សញ្ញា​អាសន្ន​នៃ​មីស៊ីល​ឆ្លងទ្វីប​ខុស​បច្ចេកទេស​នៅ​កោះ​ហាវ៉ៃ ​ធ្វើឲ្យ​អ្នក​ខ្លះ​ត្រៀម​ផឹក​ស្រាវីស្គី ដើម្បី...

  • 2018-01-14 08:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សញ្ញា​អាសន្ន​នៃ​មីស៊ីល​ឆ្លងទ្វីប​ខុស​បច្ចេកទេសប្រកាស​ទូទាំង​កោះ​ហាវ៉ៃ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ រយៈពេល​ប្រហែល ៣០ នាទី បណ្តាល​ឲ្យ​មាន​ការភ័យ​ស្លន់ស្លោរ រហូត​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​ដឹង​ធ្វើ​អី​ក្រៅ​ពី​រង់ចាំ​ស្លាប់។ នេះ​បើ​តាម The Guadian។

​ទាំង​ទូរទស្សន៍​ក្នុង​ស្រុក ការ​ផ្ញើសារ​តាម​ទូរស័ព្ទ និង ស៊ីរ៉ែន​ប្រកាស​អាសន្ន​ដ៏​ព្រឺព្រួច រយៈពេល​៣០​នាទី ប្រកាស​ថា នេះ "មិនមែន​ជា​មីស៊ីល​តេស្តសាកល្បង​ទេ" គ្រោះ​ថ្នាក់​នឹង​កើតឡើង "ប៉ុន្មាន​នាទី​ខាង​មុខ​នេះ" ព្រោះ​អាជ្ញាធរហាវ៉ៃកំពុងរៀបចំនិងសាកល្បងប្រព័ន្ធ​ប្រកាស​អាសន្ន​តែ​ច្រលំ​បញ្ជូន​​សារ​ទាំង​នោះ​​ដោយ​​អចេតនា។

​ប្រភព​ខាង​លើ​បន្ត​ថា ប្រជាជន​អាមេរិក​​ទូទាំង​កោះហាវ៉ៃ​ប្រចូកច្របល់ អ្នក​ខ្លះ​ប្រមែប្រមូល​ក្រុមគ្រួសារ រត់​ពួន​ក្នុង​ផ្ទះ ក្នុង​បន្ទប់​ក្រោមដី និង ទី​កន្លែង​នានា​ដែល​គេ​យល់​ថា​អាច​គេច​ពី​គ្រាប់​មីស៊ីល​នេះ​បាន។ អ្នក​ខ្លះ​ទៀត យល់​ថា​ពួកគេ​រស់​មិន​ផុត​ប៉ុន្មាន​នាទី​​ទៀត​ឡើយ ព្រោះ​គេដឹង​ថា គ្រាប់​បែក​បរមាណូ​នេះ​ខ្លាំង​ក្លា​ប៉ុណ្ណា។

The Guadian បន្ត​ថា មាន​គូ​ដណ្តឹង​មួយ​គូ​ទៀត​ដែល​កំពុង​នៅ​ក្នុង​ភោជនីយដ្ឋាន ​ប្រុង​នឹង​ទិញ​ស្រា​វីស្គី​ Hibiki 21ថ្លៃ​បំផុត​ដើម្បី​ផឹក​មុន​ស្លាប់​ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​បាន​ក្រៅ​ពី​សប្បាយ​នឹង​វិនាទី​ចុង​ក្រោយ​នៃ​ជីវិត។ “ខ្ញុំ​ប្រុង​នឹង​ផឹក​ស្រា​វីស្គី។ ក្នុង​ស្ថានភាព​បែប​នេះ​យើង​អាច​ធ្វើ​អ្វី​បាន?” Versola បាន​និយាយ។

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត