មក​ស្គាល់​កំពូល​វេជ្ជបណ្ឌិត​មាន​ទ្រព្យ​ច្រើន​ជាង​គេ​១០​នាក់​លើ​លោក​

  • 2018-01-14 10:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​តែង​តែ​ដឹង​ពីអ្នក​​ជំនួញ ឬ​អ្នក​សិល្បៈ​ដែល​ជា​កំពូល​មហា​សេដ្ឋី​លើ​លោក​ ប៉ុន្តែ​មិន​សូវ​បាន​ដឹង​ពី​​អ្នក​មាន​ផ្នែក​វេជ្ជសាស្ត្រ​ឡើយ។ ថ្ងៃ​នេះ​សូម​មក​ស្គាល់​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​១០​នាក់​ផ្នែក​វេជ្ជសាស្ត្រ។

១០. លោក​វេជ្ជបណ្ឌិត​ Travis Stork

លោក​ Travis Lane Stork ​វេជ្ជបណ្ឌិត​​​​អាមេរិក​ និង​ជា​ពិធីករ​ទូរទស្សន៍​ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​កម្មវិធី The Bachelor និង​កម្មវិធី​ The Doctors។ លោក​មាន​ទ្រព្យ​សម្បត្តិ​ជាង​៨​លាន​ដុល្លារ​អាមេរិក​។

៩. លោក​វេជ្ជបណ្ឌិត​ Mehmet Oz

លោក​វេជ្ជបណ្ឌិត​ Oz ​ជា​អ្នក​ជំនាញ​សុខភាព​ដែល​ល្បី​ក្នុង​កម្មវិធី​ទូរទស្សន៍​“The Oprah Winfrey Show”។ លោក​មាន​ទ្រព្យ​សម្បត្តិ​​ប្រហែល​​ជា​១៤​លាន​ដុល្លារ​អាមេរិក។

៨. លោក​វេជ្ជបណ្ឌិត​ David Drew Pinsky

លោក​ David Drew Pinsky វេជ្ជបណ្ឌិត​អាមេរិក​ដ៏​ល្បី​ល្បាញ​​មាន​ជំនាញ​​ផ្នែក​ជំងឺ​សេរី​រាង​ទូទៅ​ ជំនាញ​ឱសថ​ និង​ជា​អ្នក​កាសែត​ផង។ លោក​​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​“Loveline”។ លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​ជា​២០​លាន​ដុល្លារ​អាមេរិក។

៧. លោក​វេជ្ជបណ្ឌិត​ Terry Dubrow​

លោក​ Terry Dubrow ​​ជា​អ្នក​ជំនាញ​វះ​​កាត់​អាមេរិក​ និង​ពិធីករ​ទូរទស្សន៍។ លោក​ល្បី​ក្នុង​កម្មវិធី​ The Swan។ កើត​ឆ្នាំ​១៩៥៨​ នៅ​ឡូស អេនជឺឡេស​ លោក​បាន​សរសេរ​សៀវភៅ​ជា​ច្រើន​ក្បាល​ និង​មាន​ទ្រព្យ​​ប្រហែល​ជា​៣០​លាន​ដុល្លារ​អាមេរិក។

៦. លោក​វេជ្ជបណ្ឌិត​ Phillip C. McGraw

លោក​ Phillip C. McGraw មាន​បទពិសោធ​​២៥​ឆ្នាំ​ហើយ​ផ្នែក​ចិត្ត​វិទ្យា សង្គម​វិទ្យា​ និង​ការ​សង្កេត​មើល ព្រម​ទាំង​ជា​​អ្នក​ជំនាញ​ទូរទស្សន៍​ដែរ។​ លោក​មាន​ទ្រព្យ​ប្រមាណ​២៨០​លាន​ដុល្លារ​អាមេរិក។

៥. លោក​ស្រី​វេជ្ជបណ្ឌិត​ Katie Rodan

លោក​ស្រី​ Katie Rodan​ ជា​គ្រូ​ពេទ្យ​ឯក​ទេស​រោគ​សើ​ស្បែក​ ​សហគ្រិន​ និង​ជា​អ្នក​និពន្ធ។ ឆ្នាំ​២០០៨​លោក​ស្រី​ជាប់​ឈ្មោះ​ជា​កំពូល​វេជ្ជបណ្ឌិត​ទាំង​១០​នៅ​ទស្សនាវដ្តី​ Oakland Magazine។ លោក​ស្រី​មាន​លុយ​​៣២០​លាន​ដុល្លារ​អាមេរិក។

៤. លោក​ស្រី​វេជ្ជបណ្ឌិត​ Kathy Fields

លោក​ស្រី​ While Katie ជា​គ្រូ​ពេទ្យ​ជំនាញ​រោគ​សើស្បែក​នៅ​សាន់ហ្វ្រាន់សិស្កូ កាលីហ្វញ៉ា​ និង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ California Pacific Medical Center។ លោក​ស្រី​មាន​លុយ​៣២១​លាន​ដុល្លារ​អាមេរិក។

៣. លោក​វេជ្ជបណ្ឌិត​ Wu Yiling

លោក​វេជ្ជបណ្ឌិត​ Wu Yiling ​ជា​កូន​ប្រុស​របស់​លោក​វេជ្ជបណ្ឌិត​ម្នាក់​ដែល​ធ្លាប់​បាន​អនុវត្ត​ថ្នំា​ចិន​រយៈ​ពេល​១១​ឆ្នាំ​មុន​ពេល​បង្កើត​ឱសថដ្ឋាន​ Yiling Pharmaceutical ឆ្នាំ​១៩៩២។ និយាយ​ទៅ​លោក​​ជា​​សេដ្ឋី​​​វេជ្ជបណ្ឌិត​ដែល​មាន​លុយ​១.៧ប៊ី​លាន​ដុល្លារ​អាមេរិក។

២. លោក​វេជ្ជបណ្ឌិត​ Thomas Frist, Jr

លោក​វេជ្ជបណ្ឌិត​ Thomas Frist បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​ដែល​មាន​លុយ​ច្រើន​បំផុត​ម្នាក់​ក្នុង​ពិភព​លោក​។ លោក​ជា​សហ​ស្ថាបនិក​​មន្ទីរ​ពេទ្យ​ Hospital Corporation of America​ ដែល​រក​ប្រាក់​បាន​រាប់​​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ៗ​ឆ្នាំ។ លោក​មាន​លុយ​​ជាង​៩​ប៊ីលាន​ដុល្លារ​អាមេរិក។

១​. លោក​វេជ្ជបណ្ឌិត​ Patrick Soon Shiong

លោក​វេជ្ជបណ្ឌិត​ Patrick Soon Shiong ​ជា​គ្រូ​ពេទ្យ​ដែល​មាន​លុយ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក។ លោក​ជា​អ្នក​ជំនាញ​វះ​កាត់​​បេះ​ដូង​។ លោក​មាន​គម្រោង​ philanthropic ​​ជុំ​វិញ​ពិភព​លោក​ និង​ជា​សាស្ត្រាចារ្យ ​អ្នក​ស្រាវជ្រាវ​ ឱកាសថការី​ និង​​ជា​អ្នក​ជំនួញ​របស់​អាមេរិក។ លោក​មាន​លុយ​រហូត​ជាង​១២​ប៊ីលាន​ដុល្លារ​អាមេរិក៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម