Never Care បាន​ជើងឯក​រង MATIC 2018 ខណៈ​ក្រុម​ម៉ាឡេស៊ី​ឈ្នះ​ជើងឯក

  • 2018-01-14 12:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Never Care​ របស់​កម្ពុជា​​បាន​​ទទួល​បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ចាញ់​ក្រុម​ខ្លាំង​ម៉ាឡេស៊ី​ Syne Gaming ដោយ​លទ្ធផល​ ២-០ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​អន្តរជាតិ​ MATIC 2018 នៅ​ប្រទេស​ថៃ។

ការ​ប្រកួត​ផែន​ទី​​ទី​១ (Map 1) ក្រុម​ Never Care បាន​នាំ​មុខ​ Syne Gaming ដោយ​ពិន្ទុ​ ៤-២ ហើយ ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​បក​យក​ឈ្នះ​ដោយ​លទ្ធផល​ ៥-៤ ដើម្បី​ទទួល​បាន​នាំ​មុខ ១-០ មុន។ ការ​ប្រកួត​ផែន​ទី​ទី​២ (Map 2) ក្រុម Never Care បាន​ចាញ់​​ដោយ​ពិន្ទុ ៥-២​ដែល​ធ្វើ​ឲ្យ​លទ្ធផល​​ទាំង​ពីរ​ផែន​ទី ក្រុម​ម៉ាឡេស៊ី​ឈ្នះ ២-០។ ដូច្នេះ​ក្រុមម៉ាឡេស៊ី Syne Gaming បាន​ក្លាយ​ជា​ជើងឯក​ប្រចាំ​ឆ្នាំ​២០១៨ ខណៈ​ក្រុម​កម្ពុជា Never Care មិន​អាច​ការពារ​តំណែង​ជើង​ឯក​ចាស់​របស់​ខ្លួន​បាន​ទេ​ដោយ​ទទួល​បាន​ត្រឹម​តែ​ជើងឯក​រង​ប៉ុណ្ណោះ។

ដោយ​ឡែក​ក្រុម​ម៉ាឡេស៊ី​ Suicide ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ EDP ROG ដោយ​លទ្ធផល​ ៥-៤។

​​សម្រាប់​ប្រាក់​រង្វាន់​​មាន​ដូច​ខាង​ក្រោម

  • ក្រុម​លេខ​១​ជា​​ជើង​ឯក​៖ Syne Gaming (ម៉ាឡេស៊ី) ទទួល​បាន​ពាន និង​ប្រាក់​​១៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២​ជា​ជើង​ឯក​រង៖ Never Care (កម្ពុជា) ទទួល​បាន​ប្រាក់​៧០០០​ដុល្លារ​អាមេរិក​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៣៖​ Suicide (ម៉ាឡេស៊ី) ៤០០០​ដុល្លារ​អាមេរិក​

  • ក្រុម​ចំណាត់​ថ្នាក់​លេខ​៤៖ EDP ROG (សិង្ហបុរី) ២៥០០​ដុល្លារ​អាមេរិក ​​​​​

អត្ថបទ៖ ជាន ចាន់រ៉ា