រឿងសំខាន់ៗកាលពីសប្តាហ៍មុន ធ្វើឲ្យកក្រើកវិស័យសិល្បៈ
- 2018-01-15 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗកាលពីសប្តាហ៍មុន ធ្វើឲ្យកក្រើកវិស័យសិល្បៈ
ចន្លោះមិនឃើញ
កាលពីសប្តាហ៍កន្លងទៅនេះ មានរឿងចំនួន២ ដែលធ្វើឲ្យកក្រើកវិស័យសិល្បៈខ្មែរ ទី១ គឺកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំង៣នាក់ដើរគន្លងតាមឪពុក និងរឿងមួយទៀត គឺតារាសម្តែងជើងចាស់ អ្នកស្រី អម្ពរ ទេវី ហោះពីសហរដ្ឋអាមេរិកមកថតកុននៅកម្ពុជា។
ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតជុំវិញរឿងសំខាន់ៗប្រចាំសប្តាហ៍ទាំងពីរខាងលើ៖
កូនប្រុស ព្រាប សុវត្ថិ ទាំង៣ដើរគន្លងតាមឪពុក
កូនប្រុស៣រូបរបស់កំពូលតារាចម្រៀងប្រចាំកម្ពុជា លោក ព្រាប សុវត្ថិ បង្ហាញវត្តមានក្នុងផលិតកម្មធំជាងគេនៅកម្ពុជា។ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានចុះកុងត្រាច្រៀងឲ្យផលិតកម្មហង្សមាសនៅសណ្ឋាគារ សូសហ្វីថែលភូគីត្រា កាលពីថ្ងៃទី៨ ខែមករា ដើមសប្ដាហ៍មុន ដែលមានការចូលរួមពីតារាចម្រៀងលោកព្រាប សុវត្ថិ និងភរិយា រួមនឹងតំណាងខាងផលិតកម្ម។
**អម្ពរ ទេវី ហោះមកកម្ពុជាថតកុន**
តារាសម្ដែងទសវត្សរ៍ទី៩០ អ្នកស្រី អម្ពរ ទេវី ហោះមកកម្ពុជាដើម្បីមកថតកុន។ នេះជាលើកទី២ហើយដែលតារាសម្ដែងជើងចាស់រូបនេះធ្វើដំណើរពីសហរដ្ឋអាមេរិកមកថតកុននៅកម្ពុជា ក្រោយបោះបង់ជាង១ទសវត្សរ៍។ កាលមកលើកទី១អ្នកស្រី អម្ពរ ទេវី បានចូលរួមសម្ដែងក្នុងរឿង «ទឹកចិត្តម្ដាយសម័យថ្មី» របស់ផលិតកម្មថោន លើកទី២នេះអ្នកស្រីនឹងចូលសម្ដែងក្នុងរឿងភាគ២រឿង គឺរឿង "ឆន្ទា" និងរឿង "កាកី"ដែលជារឿងសម្រិតសម្រាំងប្រចាំឆ្នាំ២០១៨។