​៥ភាសា​សម្រាប់វ័យ ២០ឆ្នាំឡើង ទោះ​ទៅ​ដល់​ទីណា​ក៏​គេទទួលដៃដប់

  • 2018-01-15 02:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឧកញ៉ា​ គួច ម៉េងលី ​ជា​សហគ្រិន​ឆ្នើមកម្ពុជា​មួយ​រូប​ តែង​តែ​ផ្ដល់​ជាអ​នុសាសន៍ដ៏​មាន​ន័យ​ សម្រាប់​យុវបញ្ញវ័ន្ត​ជំនាន់​ក្រោយ​ ដែល​ត្រូវការអភិវឌ្ឍខ្លួន​ល្អ​នៅក្នុង​សង្គមរស់នៅ​ប្រកប​ដោយ​​ជោគជ័យ​ក្នុង​ជីវិត​ គឺ​ត្រូវ​ចេះ​ យ៉ាង​តិច​ ៥​ភាសា​។

​ភាសាទី​ ១​ ដែល​ត្រូវចេះ​ គឺ​ ​ភាសា​ខ្មែរ​

​ភាសា​ដើម​កំណើត​​មាន​សារៈ​សំខាន់​ណាស់​ ​ក្នុង​ការ​ប្រើប្រាស់​​ប្រាស្រ័យ​ទាក់ទង​គ្នា​ និង​ប្រើប្រាស់​ក្នុង​ការងារ​ ​មិន​ថា​លោក​អ្នក​ធ្វើការ​ ​នៅ​ក្រុមហ៊ុន​ណា​នោះ​ទេ ហើយ​បើចង់​ដឹកនាំ​អ្នកដទៃឲ្យ​ល្អ អ្នកក៏​ត្រូវចេះ​ភាសា​ជាតិ​ឲ្យ​ច្បាស់​ជាមុន​។

​ភាសា​ទី ​២ គឺ ​ភាសា​អង់គ្លេស​​ជាភាសា​សកល

​មិនថា​លោក​អ្នក​ទៅដល់​ប្រទេស​ណា​ ក៏​ត្រូវការ​វា​ដែរ​។ មនុស្ស​ជុំវិញ​ពិភពលោក​ ​ប្រើប្រាស់​ភាសា​អង់គ្លេស​ ​សឹងតែ​ទាំងអស់​គ្នា​ទៅ​ហើយ​ ហើយ​ក្នុង​ការងារ​ប្រចាំថ្ងៃ​ទៀត​សោត​ ក៏ត្រូវ​ការភាសា​អង់គ្លេស​ជា​ចម្បង​ដែរ​។

​ភាសា​ទី ​៣ គឺ ​ភាសា​បច្ចេកវិទ្យា​

វាទាក់ទង​នឹង​កម្មវិធី​កុំព្យូទ័រ​ ព្រោះ​បច្ចុប្បន្ន​ បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ នឹង​អភិវឌ្ឍ​ទៅមុខ​។ ចំ​ណេះ​ដឹង​នេះ​ទាមទារ​ឲ្យ​លោក​អ្នកចេះ​ប្រើប្រាស់​ ​កម្មវិធី​កុំព្យូទ័រ​ដែល​ចាំបាច់​មួយ​ចំនួន​ ដើម្បី​សម្រួល​ដល់ការ​សិក្សា ​ក៏ដូចជា​ការងារ​ប្រចាំ​ថ្ងៃ​ផង​។

ភាសាទី​ ៤​ គឺ ​ភាសាការទូត

​ភាសា​នេះ​មានសារៈ​សំខាន់​ណាស់​ សម្រាប់​រាល់​គ្រប់​ដំណែង​ការងារ​ទាំង​ឡាយ​ ​ត្រូវធ្វើ​ទំនាក់​ទំនង​ទូទៅ​ ប្រកប​ដោយភាព​រួសរាយ​រាក់ទាក់​ ​ភាព​ម៉ឺងម៉ាត់​ ​ប្រជា​ប្រិយភាព​ និង​ជា​ផ្លូវការ​។

​ភាសាទី​ ៥ គឺ​ ភាសាអាជីព​ និងជំនាញ

នេះ​ជាភាសា​សំខាន់​ចុងក្រោយ​ ដែល​លោក​អ្នកត្រូវ​ប្រើប្រាស់​ក្នុងអាជីព​ និង​ជំនាញ​ ដែល​លោកអ្នក​កំពុងតែ​ធ្វើជា​រៀងរាល់​ថ្ងៃ​។​ ឧទាហរណ៍​ បើ​លោក​អ្នកជា​គ្រូពេទ្យ​ ត្រូវចេះ​ភាសា​ពេទ្យ​ឲ្យបាន​ច្បាស់​លាស់​ បើ​ជាវិស្វករ​ ត្រូវ​ចេះ​ភាសា​វិស្វករ​ឲ្យបាន​ច្បាស់​៕

​ប្រភព៖ ​ដក​ស្រង់​ពីសៀវភៅ​"ទស្សនអាជីវកម្ម" 

អត្ថបទ៖ ស៊ិន សាវ៉េត