កម្ពុជា​ទទួល​​ភារកិច្ច​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ MATIC ឆ្នាំ​២០១៩​

  • 2018-01-15 03:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ Mission Against Terror International Championship (MATIC)​ប្រចាំ​ឆ្នាំ​២០១៨​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ ម្សិល​មិញ​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ប្រគល់​ភារកិច្ច​ឲ្យ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​សម្រាប់​ឆ្នាំ​២០១៩។

ឈ្នះ​ជើងឯក​កាល​ពី​ឆ្នាំ​២០១៧

ពាន​រង្វាន់​ MATIC ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​​២០១២​​ដែល​ប្រទេស​នៅ​​ក្នុង​តំបន់​ចូល​រួម​ការ​ប្រកួត។ ប្រទេស​​នៅ​តំបន់​អាស៊ី​ដែល​​ជា​សមាជិក​ និង​ពេញ​និយម​ផ្នែក​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា​ AK 2 នឹង​ចូល​រួម​ការ​ប្រកួត​ ​ព្រម​ទាំង​មាន​សិទ្ធិ​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​​តាម​ការ​វិល​ជុំ។ ​រហូត​ដល់​ពេល​នេះ​ ប្រទេស​ម៉ាឡេស៊ី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​២​ដង​ ​ថៃ​​បាន​២​​ដង​ ​កម្ពុជា​​​គិត​ទាំង​ឆ្នាំ​២០១៩​ខាង​មុខ​២​ដង​ ខណៈ​​ចិន​ និង​ឥណ្ឌូណេស៊ី​បាន​១​ដង​ម្នាក់​ដូច​គ្នា។

ពាន​រង្វាន់​ដែល​ឆ្លាក់​ឈ្មោះ​ក្រុម​ឈ្នះ​ពាន​តាម​ឆ្នាំ​នីមួយ​ៗ

ប្រវត្តិ​ធ្វើ​ម្ចាស់​ផ្ទះ​

  • ២០១២៖ ប្រទេស​ម៉ាឡេស៊ី​ ក្រុម​របស់​ម៉ាឡេស៊ី​ជា​ជើង​ឯក​

  • ២០១៣៖ ប្រទេស​ថៃ ក្រុម​របស់​សិង្ហបុរី​ជា​ជើង​ឯក​​​

  • ២០១៤៖ ប្រទេស​កម្ពុជា ​ក្រុម​របស់​ថៃ​ជា​ជើង​ឯក​​​​

  • ២០១៥៖ ប្រទេស​ចិន ក្រុម​របស់​កម្ពុជា​ជា​ជើង​ឯក​​​​

  • ២០១៦៖ ប្រទេស​​ឥណ្ឌូណេស៊ី ក្រុម​របស់​ថៃ​ជា​ជើង​ឯក​​​

  • ២០១៧៖ ​ប្រទេស​ម៉ាឡេស៊ី​ ក្រុម​របស់​កម្ពុជា​ជា​ជើង​ឯក​​

  • ២០១៨៖ ប្រទេស​ថៃ ក្រុម​របស់​ម៉ាឡេស៊ី​ជា​ជើង​ឯក​​

  • ២០១៩៖ ប្រទេស​កម្ពុជា​

ក្រុម E-Sports កម្ពុជា​ទទួល​រង្វាន់​លេខ​២​ប្រចាំ​ឆ្នាំ​២០១៨​

អត្ថបទ៖ ជាន ចាន់រ៉ា