ព័ត៌មាន​ចុង​ក្រោយ​បង្ហាញ​ពី​ប្រទេស​ផលិត​ Galaxy S9/S9+

  • 2018-01-15 07:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ទូរសព្ទ​ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​របស់​ Samsung បាន​ឆ្លង​កាត់​ការ​ចុះ​បញ្ជី​ជា​មួយ​​គណៈកម្មការ​នៃ​សហព័ន្ធ​​ទំនាក់ទំនង (FCC)​ ដោយ​មាន​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ Galaxy S9 និង S9+។

រូបភាព Render

​ក្នុង​លិខិត​ចុះ​បញ្ជី​បង្ហាញ​ថា​លេខ​ម៉ូដែល​សម្រាប់​ Galaxy S9 និង Galaxy S9+ ​គឺ​ SM-G960 និង SM-G965។ លើស​ពី​នេះ​ក៏​មាន​​បង្ហាញ​ពី​​ប្រព័ន្ធ​ GSM, CDMA, LTE និង​ UMTS ដែល​ Galaxy S9/S9+ អាច​ទ្រាំទ្រ​បាន​​ផង​ដែរ។

មួយ​ទៀត​​ ស្លាក​សម្គាល់​របស់​ FCC បាន​បង្ហាញ​ថា​ Galaxy S9/S9+ ​មាន​ផលិត​ឡើង​នៅ​រោងចក្រ​ក្នុង​ប្រទេស​វៀតណាម ជា​ប្រទេស​នៃ​ប្រភព​របស់​រូប​​ភាព​ប្រអប់​ Galaxy S9/S9+ ដែល​លេច​ធ្លាយ​កន្លង​ទៅ។

សម្បក Galaxy S9 ដែលលេចធ្លាយពីប្រទេសវៀតណាម

Samsung បាន​បញ្ជាក់​ហើយ​ថា​ Galaxy S9/S9+ នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ នៅ​អំឡុង​ខែ​កុម្ភៈ​ខាង​មុខ​ ដែល​​ប្រកាស​មុន​មួយ​ខែ​នៃ​ការ​ប្រកាស​​មុនៗ៕​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី