គម្រោង​លំនៅឋាន​បែប​អាជីវកម្ម​ថ្មី ចាប់​ផ្ដើម​សង់​ នៅ​ជាប់​ផ្សារ​អ៊ីអន២ តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ

  • 2018-01-15 08:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​អគារ​អាជីវកម្ម និង​លំនៅឋាន The Premier Land បាន​ចាប់​ផ្ដើម​ដំណើរ​ការ​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវ​ការហើយ កាល​ពី​ថ្ងៃ​ទី១៣ មករា ដោយ​មាន​ការ​ចូលរួម​ពី​បណ្ឌិត អៀង អូននី អភិបាល​រង​រាជធានី​ភ្នំពេញ ដោយ​គម្រោង​នេះ មាន​ទីតាំង​ជាប់​នឹង​របង​ផ្សារ​ទំនើប​អ៊ីអន ២ តែ​ម្ដង។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​គ្រប់​គ្រង The Premier Land ថ្លែង​ថា នៅ​ក្បែរ​គម្រោង​មិន​ដល់ ៩០០ ម៉ែត្រ មាន​ហ៊ុមព័ទ្ធ​ដោយ​គម្រោង​ពាណិជ្ជកម្ម​យ៉ាង​ច្រើន ​ដូចជា ផ្សារ​ទំនើប​ម៉ាក្រូ GLOBAL HOUSE មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​សែន​សុខ ​ជាដើម។

អគារ​អាជីវកម្ម និង​លំនៅឋាន​នេះ នឹង​សង់​ឡើង​មាន​កម្ពស់ ៤ ជាន់​កន្លះ ទទឹង​ផ្ទះ ៤,៥ ម៉ែត្រ បណ្ដា​យ ២៣ ម៉ែត្រ ឡៅតឿ​កម្ពស់ ២,៧ ម៉ែត្រ រួម​ទាំង​បំពាក់​ថាមពល​អគ្គិសនី ៣ ហ្វា ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ ដោយ​មាន​តម្លៃ​ចាប់ពី ៣២០.០០០ ដុល្លារ​ឡើង​ទៅ។

The Premier Land ក៏​មាន​​ទីធ្លា​មុខ​ផ្ទះ​ប្រវែង ៥,៥ ម៉ែត្រ និង​ផ្លូវ​ថ្នល់​ធំ​ទទឹង ១៤ ម៉ែត្រ ដែល​អាច​បើកបរ​រថយន្ត​ទៅ​មក​បាន ៤ គន្លង ស្រួល​សម្រាប់​អ្នក​ចង់​បើក​របរ​រក​ស៊ី។ សម្រាប់​អ្នក​ចាប់​អារម្មណ៍ អាច​ទាក់​ទង​លេខ ០១៧/០៨៩/០៨៧ ៨៨៨ ៣៥៥ ឬ​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់ The Premier Land នៅ​អគារ​លេខ ៣៤៤ មហាវិថី​ម៉ៅសេទុង សង្កាត់​ទួល​ស្វាយព្រៃ១ ខណ្ឌ​ចំការមន៕

ដោយ៖ វិទូ