បើ​គំរូ iPad Pro X ស៊េរី ២០១៨ រាង​ស្អាត​ម្លឹងៗ ត្រៀម​លុយ​ឲ្យ​ហើយ​ទៅ

  • 2018-01-16 02:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ EverythingApplePro ដែល​មាន Subscriber ជាង ៥ លាន​នាក់​លើ​គេហទំព័រ YouTube បាន​ចេញ​វីដេអូ​ថ្មី​មួយ​នៃ​គំរូ (Concept) ម៉ូដែល iPad Pro X ស៊េរី​ឆ្នាំ ២០១៨។ ផ្លាស់ប្ដូរ​រូបរាង​ប្លែក​ភ្នែក​ទាំង​ស្រុង កាត់​តាម iPhone ថ្លៃ ១ ពាន់​ដុល្លារ​ទើប​បង្ហាញ​ខ្លួន​ឆ្នាំ​ទៅ។​

ពួក​គេ​ជឿជាក់​ថា iPad Pro ឆ្នាំ ២០១៨ នេះ នឹង​ប្រើប្រាស់​ផ្ទៃ​អេក្រង់​ពេញ ពុំ​មាន​ប៊ូតុង Home ដោយ​បញ្ឈប់​ការ​ប្រើ​ Touch ID ប្តូរ​មក​មុខងារ Face ID ឆ្លង​កាត់​ប្រព័ន្ធ TrueDepth ជំនួស​វិញ ប៉ុន្តែ​គ្មាន​ស្នាម​ឆក​នៅ​កណ្ដាល​ទេ។ ទៀត​សោត​អាច​ប្រើ​អេក្រង់ OLED ទំហំ ១០.៥ អ៊ីញ និង​បំពាក់​អង្គ​គណនា​ជំនាន់​ថ្មី A11x Octa Core។​

ការ​បង្ហាញ​ខ្លួន​នៃ iPad Pro ម៉ូដែល​នេះ រំពឹង​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍ WWDC អំឡុង​ពាក់​កណ្ដាល​ឆ្នាំ គាប់​ជួន​កៃ​ការ​ប្រកាស​តម្រុយ​ខ្លះៗ​ពី iOS 12។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា