កប់! Taeyang យីអ៊ុនឡើងស្រឺតៗរកលុយបានរាប់លានដុល្លារពីអចលនទ្រព្យ
- 2018-01-16 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! Taeyang យីអ៊ុនឡើងស្រឺតៗរកលុយបានរាប់លានដុល្លារពីអចលនទ្រព្យ
ចន្លោះមិនឃើញ
សមាជិកក្រុម BIGBANG ត្រូវអ្នកគាំទ្រស្គាល់ច្បាស់ថា សុទ្ធសឹងអ្នកដែលពូកែខាងជំនួញរកស៊ី មិនមែនខ្លាំងតែខាងសិល្បៈប៉ុណ្ណោះទេ។
យ៉ាងណាមិញកាលពីថ្ងៃទី ១៦ ខែមករានេះ កម្មវិធី "The List 2018” របស់ទូរទស្សន៍ tvN បានបង្ហាញពីតារាដែលរកចំណូលបានច្រើនពីវិស័យអចលនទ្រព្យ។ ក្នុងនោះតារាចម្រៀង Taeyang ក៏មានឈ្មោះដែរ ដោយលោកជាប់នៅលេខរៀងទី ៨ ក្នុងចំណោមតារាទាំងនោះ។
Taeyang បានទិញផ្ទះមួយកន្លែងក្នុងតម្លៃ ៤,២៥ប៊ីលានវ៉ុន (ប្រហែល ៤លានដុល្លារ)។ គេហដ្ឋាននេះដែរ លោកទិញដើម្បីទុកនៅក្រោយរៀបការជាមួយគូស្នេហ៍សំណព្វចិត្ត Min Hyo Rin។ សម្រាប់ចំណូលដែលរកបានក្នុង១ឆ្នាំវិញ កម្មវិធីដដែលបានបញ្ជាក់ថា តារាប្រុសរូបនេះអាចរកចំណូលបានដល់ទៅ ៥០,៦ប៊ីលានវ៉ុន (ប្រហែល ៤៧,៦លានដុល្លារ)។
ដោយឡែក នាពេលបច្ចុប្បន្នវិញ ក្រៅពីការងារសិល្បៈម្ចាស់បទ "Eyes, Nose, Lips” រូបនេះអាចរកបានដល់ទៅ ២៨ ០០០ដុល្លារឯណោះ ជារៀងរាល់ខែ ដោយបានមកពីការដាក់ជួលអគារដែលលោកបានទិញក្នុងតម្លៃ ៧ ២៧៦ ៩៩៥ដុល្លារ។
នេះបញ្ជាក់បានថា ប្រុសសង្ហាវ័យ ២៩ឆ្នាំរូបនេះ មានគំនិតពូកែខាងរកស៊ីមិនចាញ់ បងប្អូនរួមក្រុមដូចជា G-Dragon និង Seungri ប៉ុន្មានទេ។ បើទោះជាមមាញឹកយ៉ាងណា ក៏លោកនៅឆ្លៀតយកពេលរកប្រាក់បន្ថែមដែរទាន់ឱកាសហុចឲ្យ៕