ប្រៀបធៀប​គ្រាប់​បាល់​ Messi ពេល​នេះ​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ Real ៤​នាក់​ទៀត

  • 2018-01-16 03:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi និង Barcelona​ កំពុង​ធ្វើ​ដំណើរ​ជាមួយ​គ្នា​យ៉ាង​រលូន​ទៅ​មុខ​ ក្នុង​រដូវ​កាល​នេះ ដោយ​ដាច់​គូ​ប្រជែង​រយ​ឆ្នាំ​ Real Madrid​១៩​ពិន្ទុ​ទៅ​​ហើយ។

Messi កំពុង​​បង្កើន​សមត្ថភាព​លេច​ធ្លោ​មែនទែន បន្ទាប់​ពី​រដូវ​កាល​មុន​ខកខាន​មិន​អាច​ជួយ​ក្រុម​និង​ខ្លួន​​ឯង​ទទួល​បាន​ពាន​ធំ​ជា​ច្រើន។ គិត​ត្រឹម​ពេល​នេះ​ក្នុង​លីគ​កីឡាករ​អាហ្សង់ទីន​រក​បាន​១៧​គ្រាប់ បើ​ប្រៀប​នឹង​​គ្រាប់​បាល់​​កីឡាករ​ជើង​ស៊ុត​របស់ Real Madrid ៤​នាក់​គឺ​ច្រើន​ជាង​មួយ​គ្រាប់។

បូក​គ្រាប់​បាល់​របស់ Cristiano Ronaldo, Gareth Bale, Isco និង Marco Asensio បញ្ចូល​គ្នា​ទើប​តែ​បាន​១៦​គ្រាប់​ប៉ុណ្ណោះ។ ប្រសិន​បន្ថែម​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​បារាំង  Karim Benzema ​ទៀត​គឺ​មាន​១៨​គ្រាប់ មាន​ន័យ​ថា​ លើ Messi មួយ​គ្រាប់​ទេ។ Messi កំពុង​កាន់​កាប់​កំពូល​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ La Liga តាម​​ពី​ក្រោយ​ដោយ​មិត្ត​រួម​ក្រុម Luis Suárez មាន​១៣​គ្រាប់៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ