គ្រូ សុខ ធី ថា​សមត្ថភាព​កូនសិស្ស​របស់​ខ្លួន​ធ្លាក់​ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ

  • 2018-01-16 04:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សាន់​ សៃយ៉ាន់​ ថា​ បើ​មើល​ពី​ការ​ប្រកួត​របស់​​ សុខ​ ធី​ នា​ពេល​បច្ចុប្បន្ន​នេះ​ហាក់​ធ្លាក់​ចុះ​បន្តិច​ហើយ​ បើ​ប្រៀបធៀប​ទៅ​និង​ការ​ប្រកួត​នា​នា​នៅ​ឯ​ប្រទេស​ថៃ​ ដូច្នេះ​ត្រូវ​តែ​កែប្រែ​និង​ពង្រឹង​ឡើង​វិញ។​

លោកគ្រូ សាន់​ សាយយ៉ាន់​

សាន់​ សាយយ៉ាន់​ គ្រូ​បង្វឹក​របស់​ សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នា​ពេល​ថ្មីៗ​នេះ​របស់​កូន​សិស្ស​លោក​ម្នាក់​នេះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ ពោល​គឺ​ចេញ​យឺត​ ខណៈ​កម្លាំង​ស៊ុហ្វ​ក៏​ធ្លាក់​ចុះ​ទៅ​ទៀត​ កត្តា​ទាំង​នេះ​អាច​ថា​មក​ពី​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​ពី​ថៃ​ និង​មិន​បាន​ហ្វឹកហាត់​ដិតដល់។​

កីឡាករ សុខ​ ធី(ក្រហម)

គ្រូ​ប្រដាល់​ខាង​លើ​នេះ​បន្ត​ថា​ ពេល​គេ​វ៉ៃ​នៅ​ប្រទេស​លើក​មុន​ៗ​ គឺ​លឿន​ និង​ល្អ​ជាង​នេះ​ ប៉ុន្តែ​ចំណុច​ខ្វះខាត​ទាំង​នេះ​មិន​ថ្មី​នោះ​ទេ​ លោក​នឹង​ខំប្រឹង​ហ្វឹក​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ឡើង​វិញ​ ទី១​ហាត់​ឲ្យ​បាន​ដិតដល់​និង​ទៀងទាត់​ ទី២​ ហាត់​កម្លាំង​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ចំណុច​សំខាន់​ចុង​ក្រោយ​គឺ​ចេញ​ផ្លែ​ឲ្យ​លឿន​ជាង​នេះ​ទៅ​ទៀត។​

កីឡាករ សុខ​ ធី

លោក​ សាន់​ សាយយ៉ាន់​ ជា​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​បច្ចុប្បន្ន​នេះ​ជា​គ្រូ​បង្វឹក​របស់​កីឡាករ​ សុខ​ ធី​ និង​ សុខ​ រិទ្ធ​ ហើយ​កាល​ពី​សប្ដាហ៍​មុន​នោះ​ក៏​បាន​ឡើង​មក​ឲ្យ​ទឹក​កូន​សិស្ស​ខ្លួន​នៅ​សង្វៀន​បាយ័ន​ផង​ដែរ។​ ចំណែក​ សុខ​ ធី​ ឬ​ កាកា​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី៤​ ទទួល​បាន​៣ពិន្ទុ​នា​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​៥៧គីឡូក្រាម​របស់​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​