មក​ដឹង​តម្លៃ​នាឡិកា​អ្នក​ចាត់​ការ​នៅ PL​ តើ​នរណា​ពាក់​ថ្លៃ​ជាង​គេ?

  • 2018-01-16 04:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ដៃ​ជា​គ្រឿង​សំខាន់​មួយ​សម្រាប់​អ្នក​ចាត់ការ​ទូទៅ​ ក្នុង​បាល់ទាត់ ព្រោះ​រាល់​ពេល​អាជ្ញាកណ្ដាល​ថែម​ម៉ោង​​ម្ដង​ៗ​ ពួក​គេ​ត្រូវ​ការ​វា​​ជា​ជំនួស​។ យ៉ាងណាមិញ សង្កេត​មើល​អ្នក​ចាត់​ការ​នៅ​ PL ដែល​​ជា​លីគ​មាន​ប្រាក់​ខែ​ច្រើន​នោះ​ ពួក​គេ​ប្រើប្រាស់​សុទ្ធ​តែ​នាឡិកា​​ម៉ូត​ល្អ​ៗ។ ចុះ​ដឹង​ទេ​នាឡិកា​ពួក​គេ​តម្លៃ​ប៉ុន្មាន?

១.Jose Mourinho ពាក់​ម៉ាក Hublot ប្រភេទ  Big Bang Unico Bi-retrograde Chrono តម្លៃ​​ជាង​៣៤០០០​ដុល្លារ។

២.Arsene Wenger ពាក់​ម៉ាក IWC ប្រភេទAquatimer Chronograph Edition Galapagos Islands តម្លៃ​​ជាង​១១០០០​ដុល្លារ។

៣.Sean Dyche (Burnley) ពាក់​ម៉ាក Patek Philippe ប្រភេទ5990/1A តម្លៃ​ជាង​៦២០០០​ដុល្លារ។

៤.Eddie Howe (Bournemouth) ពាក់​ម៉ាកApple តម្លៃ​២៧៥​ដុល្លារ។

៥.Antonio Conte ពាក់​ម៉ាក Rolex Daytona តម្លៃ​ជាង ១៣០០០​ដុល្លារ។

៦. Sam Allardyce ពាក់​ម៉ាក Hublot ប្រភេទ Big Bang Unico Chronograph តម្លៃ​ជិត​៣៨០០០​ដុល្លារ។

៧.Jurgen Klopp ពាក់​ម៉ា IWC ប្រភេទ Pilots Chronograph 377701តម្លៃ​​ជាង​៥៥០០​ដុល្លារ។

​​​៨. Pep Guardiola ពាក់​ម៉ាក  Cimier ប្រភេទ QNETCity Automatic តម្លៃ​​ជាង​២៦០០​ដុល្លារ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី