ប្រជុំ​ជើងខ្លាំង​ទាំង ១០ ជុំវិញពិភពលោកច្រៀង​បទ​ "Perfect" របស់ Ed Sheeran

  • 2018-01-16 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ "Perfect” ជា​បទ​ចម្រៀង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក។

បទ​ចម្រៀង​សំនៀង​ដើម​របស់​ Ed Sheeran នេះ​ជា​ការ​និពន្ធ​ផ្ទាល់​របស់​ម្ចាស់​បទ​ផ្ទាល់​ រួម​សហការ​ជាមួយ​តារា​ស្រី​កូន ៣ Beyoncé ចេញ​ក្នុង​ឆ្នាំ​ ២០១៧។ "Perfect” ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ ដោយ​បាន​រៀប​រាប់​ពី​ភក្ដី​ស្នេហ៍​របស់​គូស្នេហ៍​ ១​គូ​ដែល​មាន​ចំពោះ​គ្នា។ រាល់​ដង​ប្រិយមិត្ត​ធ្លាប់​បាន​ស្ដាប់​ហើយ​នូវ​ការ​បង្ហើរ​សំនៀង​ទោល​របស់​ Ed និង​បទ​ដដែល​ប៉ុន្តែ​ច្រៀង​ជាមួយ​ Beyoncé។

ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ការ​ Cover បទ​ "Perfect” របស់​តារា​ YouTube មក​ពី​ជុំវិញ​ពិភពលោក​ ១០​នាក់ ដែល​វីដេអូ​របស់​ពួកគេ​សុទ្ធ​តែ​មាន​ចំនួន​មើល​ច្រើន​ជាងគេ៕

ទស្សនា​ដូច​តទៅ៖

១. Tyler Ward និង Lisa Cimorelli

២. Boyce Avenue

៣. Leroy Sanchez

៤. EMMA HEESTERS និង KHS

៥. CHEA SOCHEAT (ជា សុជាតិ)

៦. J.Fla

៧. Reza Darmawangsa

៨. Freecoustic

៩. Hanin Dhiya

១០. Tiffany Alvord និង Chester See

អត្ថបទ៖ យី សុធារី