ដំណឹងល្អបំផុត! ក្នុងឆ្នាំ២០១៨ ផ្លូវដែកច្រើនខ្សែត្រៀមរត់ខ្វាត់ខ្វែងនៅកម្ពុជា

  • 2018-01-16 08:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ទេស​រដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុល បាន​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹក​ជញ្ជូន​​តាម​ផ្លូវ​ដែក សម្រាប់​ឆ្នាំ​២០១៨​ដូច​ខាង​ក្រោម​នេះ៖

១. ការ​សាងសង់​ផ្លូវ​ដែក​ពី​ស្ថានីយ ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ត្រូវ​បញ្ចប់ និងត្រូវ​​សម្ពោធ​ឲ្យ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ។

២. បញ្ចប់​ការ​ជួសជុល​ និង​ស្ដារ​ផ្លូវ​ដែក​ទិស​ខាង​ជើង ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។

៣. ចរចា​បញ្ចប់ និង​ចុះ​ហត្ថលេខា​ព្រមព្រៀង​បច្ចេកទេស និង​នីតិវិធី​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​កម្ពុជា-ថៃ

៤. បញ្ចប់​ការ​សាងសង់​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត

៥. រៀបចំ​ទទួល​ទូរ​រថភ្លើង និង​បើក​ការ​តភ្ជាប់​ជា​រវាង​ផ្លូវ​ដែក​កម្ពុជា-ថៃ ជា​ផ្លូវ​ការ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា

ក្រៅ​ពី​សមិទ្ធផល​ធំៗ​ខាង​លើ​នេះ ពាក់ព័ន្ធ​នឹង​ផ្លូវ​ដែក​នេះ​ដែរ​មាន​គម្រោង​ផ្សេង​ទៀត​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ​នា​បច្ចុប្បន្ន​នេះ​៖

១​. ការ​ស្ដារ​ផ្លូវ​ដែក​ពី​ពោធិ៍សាត់ បាត់ដំបង-ប៉ោយប៉ែត និង​ព្រំប្រទល់​កម្ពុជា​-ថៃ ប្រវែង​២១៦​គីឡូម៉ែត្រ

៤. កំពុង​សិក្សា​ការ​សាងសង់​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស AGT នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម