អូស្ត្រាលីមានកម្មវិធីទូរសព្ទមួយ អ្នកចតឡានខុសច្បាប់ ដឹងតែទក់សាច់
- 2018-01-16 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលីមានកម្មវិធីទូរសព្ទមួយ អ្នកចតឡានខុសច្បាប់ ដឹងតែទក់សាច់
ចន្លោះមិនឃើញ
ចាប់តាំងពីចុងឆ្នាំ ២០១៣ មក រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានដាក់ដំណើរការកម្មវិធីរាយការណ៍ពីការចតរថយន្តខុសច្បាប់ឈ្មោះថា "Snap Send Solve”។
កម្មវិធីនេះអាចឲ្យអ្នកប្រើប្រាស់រាយការណ៍ពីការចតរថយន្តខុសច្បាប់ ដោយគ្រាន់តែថតរថយន្តដែលកំពុងចតខុសច្បាប់ប្រទេស ដែលវានឹងឲ្យដំណឹងពីសមត្ថកិច្ចក្នុងតំបន់មកធ្វើការស៊ើបអង្កេត រួចផាកពិន័យភ្លាមៗ។ ចាប់តាំងពីដំណើរការមកកម្មវិធីនេះទទួលបានការពេញនិយមជាខ្លាំង ដោយនៅឆ្នាំ ២០១៧ តំបន់ Marrickville នៃរដ្ឋ New South Wales មានការរាយការណ៍ពីការចតរថយន្តខុសច្បាប់ច្រើនជាងគេ ក្នុងតួលេខ ១៧៩៩ ករណី។ គិតពេញមួយឆ្នាំ ២០១៧ ការរាយការណ៍សរុបមានចំនួនដល់ប្រមាណ ៤៨ ០០០ ដងឯណោះ។
Danny Gorog ស្ថាបនិកកម្មវិធី Snap Send Solve បាននិយាយថាគំនិតនៃការបង្កើតកម្មវិធីនេះ ដោយសារតែមានបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការចតរថយន្តខុសច្បាប់។ Danny លើកឡើងដូចនេះ ៖ "មានថ្ងៃមួយ ពេលខ្ញុំស្ថិតនៅកន្លែងចតរថយន្តមួយ ខ្ញុំប្រទះឃើញរថយន្តដែលចតខុសច្បាប់។ ភ្លាមនោះខ្ញុំក៏គិតថា តើគួររាយការណ៍រឿងនេះដល់សមត្ថកិច្ចតាមវិធីណា? ហើយវាមិនល្អទេឬប្រសិនបើមានកម្មវិធីមួយអាចឲ្យខ្ញុំថតរូបឲ្យផ្ញើទៅសមត្ថកិច្ចបាន?”។
ក្រៅពីអាចប្រើសម្រាប់រាយការណ៍ការចតរថយន្តខុសច្បាប់ កម្មវិធីនេះក៏អាចរាយការណ៍ពីករណីជាច្រើនទៀតដូចជាការបញ្ចេញសំឡេងរំខាន, សត្វចិញ្ចឹមវង្វេងម្ចាស់ ឬ សត្វអនាថា និងការចោលសំរាមមិនត្រឹមត្រូវជាដើម៕